អ្នកអាចជ្រើសរើសអាហារទាំងឡាយខាងក្រោមនេះមកពិសារបាន ព្រោះវាអាចជួយអ្នកបញ្ចេញជាតិពុលមកក្រៅអស់។ ដូចនេះ សម្រស់អ្នកនឹងស្អាតជាមិនខាន។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- នៅក្នុងត្រសក់សម្បូរទៅដោយសារធាតុជាច្រើន ដែលអាចធ្វើឲ្យអ្នកបញ្ចេញជាតិពុលទាំងឡាយចេញមកក្រៅអស់។ ដូចនេះ អ្នកនឹងអាចស្អាតជាមិនខានឡើយ។
- នៅក្នុងត្រចៀនកណ្តុរ ក៏មានសារធាតុដែលអាចជួយធ្វើឲ្យអ្នកស្អាតផងដែរ។ ដូចនេះ អ្នកអាចយកមកធ្វើម្ហូបពិសារបាន។
- នៅពេលដែលអ្នកពិសារទឹកឃ្មុំច្រើន វាមិនត្រឹមតែអាចធ្វើឲ្យអ្នកអាចបញ្ចេញជាតិពុលទេ ថែមទាំងអាចធ្វើឲ្យស្បែកអ្នកម៉ត់ និងតឹងតែម្តង។
- ការ៉ុតនឹងជួយធ្វើឲ្យជាតិពុលក្នុងរាងកាយរបស់អ្នកអាចចេញមកក្រៅយ៉ាងលឿន។
- ប្រសិជាគ្មានជំងឺឈឺក្រពះ អ្នកគួរតែញ៉ាំតែ ព្រោះវាក៏អាចជួយរក្សាសម្រស់របស់អ្នកផងដែរ។
- សណ្តែកខៀវ ម្រះ និងផ្លែគូលេន សុទ្ធតែជាអាហារដែលអាចធ្វើឲ្យអ្នកស្អាតទាំងអស់៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)