ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលអ្នកមិនគួរពិសារក្នុងពេលយប់ឡើយ ព្រោះអាចប៉ះពាល់ដល់សុខភាពរបស់អ្នក។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកមិនគួរញ៉ាំធុរ៉េនក្នុងពេលយប់ឡើយ ជាពិសេស អ្នកដែលលើសជាតិស្ករ ខ្វះឈាម លើសឈាមនិងក្រពះមិនល្អ មិនអាចបរិភោគឡើយ ព្រោះអាចធ្វើឲ្យជំងឺអ្នកកាន់តែធ្ងន់ធ្ងរបាន។
- ផ្លែឈើរី ក៏អ្នកមិនគួរបរិភោគដែរ ព្រោះក្នុងនោះមានផ្ទុកជាតិស្ករខ្ពស់។ ដូចនេះ អ្នកដែលមានជំងឺទឹកនោមផ្អែម មិនគួរពិសារក្នុងពេលយប់នោះទេ។
- ក្នុងទៀបបារាំងក៏មានផ្ទុកស្ករខ្ពស់ដែរ ដោយអាចធ្វើឲ្យប៉ះពាល់ដល់អ្នកដែលមានជំងឺទឹកនោមផ្អែមខ្លាំងណាស់ពេលដែលពិសារក្នុងពេលយប់។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការពិសារ។
- ផ្លែប៊័រ ជាផ្លែឈើដែលល្អចំពោះសុខភាពរបស់អ្នករាល់គ្នា ប៉ុន្តែអាចពិសារក្នុងពេលព្រឹក ហើយមិនស័ក្តិសមក្នុងការបរិភោគក្នុងពេលយប់ឡើយ។ ដូចនេះ អ្នកមិនគួរញ៉ាំខុសពេលទេ ទើបមិនប៉ះពាល់ដល់សុខភាពរបស់អ្នក។
- ស្វាយទុំ មានផ្ទុកជាតិស្ករខ្ពស់។ ដូចនេះ អ្នកដែលមានជំងឺទឹកនោមផ្អែម មិនគួរបរិភោគក្នុងពេលយប់ឡើយ ព្រោះជាតិស្ករអាចឡើងខ្ពស់ដោយមិនដឹងខ្លួន។
- ផ្លែស្រកានាគ ក៏មិនអាចពិសារក្នុងពេលយប់ដែរ។ ជាពិសេស អ្នកដែលមានក្រពះ ពោះវៀនមិនល្អ រួមទាំងអ្នកដែលកើតអាការៈរាករូសក៏មិនអាចញ៉ាំដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការពិសារផ្លែឈើក្នុងពេលយប់ ទើបមិនប៉ះពាល់ដល់សុខភាពរបស់អ្នក៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)