ស្ត្រីម្នាក់ដែលអាចនាំលាភសំណាងដល់ស្វាមី ជាស្ត្រីដែលអាចធ្វើឲ្យគ្រួសារមានភាពរុងរឿង។ ដូចនេះតើគួរតែធ្វើដូចម្តេចទើបអាចនាំលាភដល់ស្វាមីទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- នៅពេលដែលអ្នករៀបការរួច អ្នកមិនត្រូវប្រកាន់ចរិតរឹងរូសដូចពីមុនឡើយ ដោយធ្វើជាភរិយាល្អ និងម្តាយល្អ ទើបអាចជួយស្វាមីអ្នកបាន។
- អ្នកគួរតែស្រឡាញ់ម្តាយឳពុករបស់ស្វាមីអ្នកដូចជាម្តាយឳពុករបស់អ្នក ទើបគ្រួសារមានសុភមង្គល មិនមានជម្លោះច្រើន ទើបលាភចូលច្រើន។
- អ្នកគួរតែស្វែងយល់ចិត្តស្វាមីអ្នកឲ្យបានច្រើន។ នៅពេលដែលអ្នកយល់ចិត្តគ្នា នោះការប្រកែកគ្នានឹងពុំសូវមានទេ។
- អ្នកមិនគួរគ្រប់គ្រងស្វាមីច្រើនឡើយ ព្រោះវាអាចធ្វើឲ្យគេធុញនឹងអ្នក។ ដូចនេះអ្នកគួរតែស្រឡាញ់គេឲ្យបានច្រើន ទើបគេអាចកាន់តែស្រឡាញ់អ្នកច្រើនជាងមុន។ នោះគ្រួសារអ្នកនឹងមានសុភមង្គល ជាហេតុដែលធ្វើឲ្យទេវតាទ្រព្យនាំលាភដល់អ្នក។
- អ្នកមិនគួរកែប្រែគេដោយប្រើការបង្ខំនោះទេ តែអ្នកអាចធ្វើឲ្យគេកែប្រែដោយខ្លួនឯងដើម្បីអ្នក។ នោះទើបគ្រួសារអ្នកមានសុភមង្គល។
- ក្រោយពេលដែលគេមកដល់ផ្ទះ អ្នកមិនត្រូវរអ៊ូច្រើនទេ ព្រោះគេត្រឡប់មកវិញសង្ឃឹមចង់ស្តាប់សម្លេងអ្នក។
- អ្នកមិនត្រូវប្រើការសង្ស័យមកធ្វើការវិនិច្ឆ័យចំពោះគេឡើយ ដោយត្រូវមានជំនឿចិត្តចំពោះគេ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)