នៅពេលដែលរស់នៅជាមួយគ្នាជាប្តីប្រពន្ធ តែងតែមានជម្លោះខានពុំបានឡើយ។ ប៉ុន្តែមានបុរសមួយចំនួននៅពេលដែលឈ្លោះគ្នា អាចប្រើហឹង្សាបាន។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីបុរសដែលមានឆ្នាំទាំង៣ពេលដែលឈ្លោះ អាចប្រើហឹង្សាបាន។ តើមានឆ្នាំណាខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
បុរសឆ្នាំច
មនុស្សប្រុសដែលកើតនៅឆ្នាំនេះគឺមានចរិតរឹងមាំ ហើយក៏ជាមនុស្សដែលទុកខ្លួនឯងសំខាន់ដែរ។ នៅពេលដែលគេមានស្នេហាជាមួយនរណាម្នាក់តែងតែសង្ឃឹមចង់ឲ្យដៃគូស្របតាមគំនិតខ្លួនជានិច្ច។ នៅពេលដែលមានគំនិតមិនដូចគេតែបន្តិច គេនឹងអាចមានចរិតឆេវឆាវ ហើយខឹង ដោយអាចនិយាយសម្តីពិបាកស្តាប់ចេញមក ហើយអាចប្រើដៃជើងបាន។
បុរសឆ្នាំថោះ
បុរសដែលកើតក្នុងឆ្នាំនេះជាមនុស្សដែលខ្វះទំនុកចិត្ត និងអារម្មណ៍សុវត្ថិភាព។ ម្យ៉ាងទៀតគេជាមនុស្សដែលមានចរិតឆេវឆាវ ថែមទាំងសង្ស័យច្រើន។ ជាពិសេសគេជាមនុស្សដែលងាយស្តាប់សម្តីអ្នកដទៃជាងសម្តីមនុស្សដែលជិតខ្លួន។ ដោយសារតែងាយជឿសម្តីអ្នកដទៃ ហើយគួបផ្សំនឹងចរិតឆេវឆាវ ងាយធ្វើឲ្យមានជម្លោះជាមួយដៃគូ ថែមទាំងអាចប្រើដៃជើងទៀតផង។ គេជាមនុស្សដែលមិនចេះគ្រប់គ្រងអារម្មណ៍ខ្លួនទេ។
បុរសឆ្នាំវក
បុរសដែលកើតក្នុងឆ្នាំនេះជាមនុស្សដែលស្រឡាញ់មុខមាត់ជាខ្លាំង។ នៅពេលដែលគេឈ្លោះជាមួយមនុស្សដែលខ្លួនស្រឡាញ់ ក៏ចង់
ឈ្នះដែរ។ ម្យ៉ាងទៀតគេជាមនុស្សដែលមានលែសច្រើន ហើយតែងតែគិតថាខ្លួនមិនខុស ព្រោះមនុស្សស្រីតែងតែរករឿងច្រើន។ ជាពិសេសគេជាមនុសស្ដែលស្រឡាញ់សេរីភាព ប៉ុន្តែបែរជាគ្រប់គ្រងមនុស្សដែលខ្លួនស្រឡាញ់តឹងរឹងទៅវិញ។ ជាហេតុដែលធ្វើឲ្យទំនាក់ទំនងមិនសូវល្អ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)