យើងទាំងអស់គ្នាសុទ្ធតែដឹងថា ជំងឺដាច់សរសៃឈាមខួរក្បាលគឺជាមូលហេតុមួយដែលនាំឲ្យមនុស្សស្លាប់ច្រើនជាងគេនៅលើពិភពលោក ដោយសារតែវាជាជំងឺដែលកើតឡើងលើអ្នករស់នៅមិនផ្តល់សុខភាពល្អ ជាពិសេសការហូបចុកតែម្តង។ ថ្វីបើវាជារឿងដែលមិនអាចប្រាប់ថា ពេលណាអ្នកស្ថិតក្នុងស្ថានភាពដែលប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលក៏ដោយ តែយកល្អអ្នកគួរតែដឹងអំពីអាការៈរបស់វាផង។ ខាងក្រោមនេះគឺជាអាការៈមួយចំនួនតូចដែលអ្នកគួរតែស្វែងយល់ឲ្យហើយ៖
ស្ពឹក
ទោះបីជាការមានអារម្មណ៍ស្ពឹកៗនៅដៃ ឬជើងក្រោយភ្ញាក់ពីគេងក៏ដោយ ក៏វាអាចជាសញ្ញាមួយដែរ ដោយសារតែរឿងនេះទាក់ទងនឹងការគៀបសរសៃប្រសាទ ប៉ុន្តែបើសិនជាវាមិនបាត់ទៅវិញនៅរយៈពេលពីរបីនាទីក្រោយទេ អ្នកត្រូវតែទាក់ទងរកជំនួយហើយ។ នៅពេលដែលមិនមានលំហូរឈាមទៅចិញ្ចឹមឆ្អឹងកងខ្នងគ្រប់គ្រាន់ ភាពស្ពឹកប្រាកដជាកើតឡើងនៅលើរាងកាយមួយចំហៀង។
អស់កម្លាំង
អាការៈមួយផ្សេងទៀតនៃជំងឺដាច់សរសៃឈាមខួរក្បាលដែលអ្នកគួរតែស្វែងយល់នោះគឺការអស់កម្លាំង។ ចូរចាំថា រាងកាយអ្នកគឺជាតុល្យភាពមួយនៃសារធាតុគីមី ទឹក និងអ័រម៉ូន តែបើសិនជាវាមិនមានតុល្យភាពទេ រោគសញ្ញាអស់កម្លាំងអាចនឹងកើតមានហើយ។ នៅពេលអ្នកស្រាប់តែអស់កម្លាំងភ្លាមៗ វាអាចដោយសារតែជំងឺដាច់សរសៃឈាមខួរក្បាលកំពុងតែប៉ះពាល់ទៅលើមុខងារខួរក្បាលអ្នកហើយ។
និយាយឡុលៗ
ថ្វីបើការនិយាយឡុលៗគឺជាបញ្ហាញឹកញាប់ក្រោយពេលប្រើថ្នាំក៏ដោយ តែមនុស្សភាគច្រើនគឺមិនជាប់ទាក់ទងនឹងជំងឺដាច់សរសៃឈាមខួរក្បាលឡើយ។ យ៉ាងណាមិញ បើសិនជាផលរំខាននេះជាអ្វីដែលអ្នកពិតជាមិនចង់ឲ្យកើតមាននៅពេលកំពុងតែព្យាបាលទេ វាប្រហែលជាអាចត្រង់ថា អ្នកមានជំងឺដាច់សរសៃឈាមខួរក្បាលរួច ហើយក៏ត្រូវតែស្វែងរកការព្យាបាលឲ្យបានលឿនដែរ។
មានភាពលំបាកលើការគិត
សញ្ញាផ្សេងមួយទៀតត្រង់ថា អ្នកកំពុងតែមានជំងឺដាច់សរសៃឈាមខួរក្បាលដែរនោះគឺនៅពេលដែលអ្នកកំពុងតែមានការលំបាក់លើការគិត។ រឿងនេះកើតឡើងនៅពេលខួរក្បាលមិនទទួលបានអុកស៊ីសែនគ្រប់គ្រាន់ ដូច្នេះវាក៏ពិបាកនឹងបង្ហាញគំនិត ឬយល់ដឹងអ្វីដែលគេកំពុងតែនិយាយដែរ។
ឈឺក្បាលបែបប្រកាំង
ការឈឺក្បាលបែបនេះប្រហែលជាសញ្ញាមួយនៃជំងឺដាច់សរសៃឈាមខួរក្បាលដែរ ជាពិសេសនៅពេលអ្នកមិនធ្លាប់មានវាពីមុនមកតែម្តង។ ចូរចាំថា ការឈឺក្បាលបែបប្រកាំងប្រហែលជាកើតនៅពេលអ្នកមានជំងឺដាច់សរសៃឈាមខួរក្បាលដោយសារតែវាបង្ហាញរោគសញ្ញាស្រដៀងគ្នា។ នៅពេលអ្នកមានបញ្ហានេះ ឬឈឺក្បាលបែបប្រកាំធ្ងន់ធ្ងរ យកល្អគួរតែស្វែងរកការព្យាបាលឲ្យបានលឿនដើម្បីប្រាកដថា វាជាជំងឺដាច់សរសៃឈាមខួរក្បាល ឬអត់។
បញ្ហាភ្នែក
តើអ្នកកំពុងតែមើលឃើញពីរៗមែនទេ? វាប្រហែលជាសញ្ញាជំងឺដាច់សរសៃឈាមខួរក្បាលហើយ។ ខួរក្បាលត្រូវបានបែងចែកជាពីរ ហើយវាក៏គ្រប់គ្រងផ្នែកផ្ទុយគ្នាដែរ។ ដូច្នេះនៅពេលផ្នែកម្ខាងរងការប៉ះពាល់ដោយជំងឺដាច់សរសៃឈាមខួរក្បាល អ្នកនឹងមានបញ្ហាភ្នែកមើលឃើញពីរៗ។ មនុស្សយើងភាគច្រើនគិតថា ការមើលឃើញបែបនេះបង្កឡើងដោយសារបញ្ហាភ្នែក ឬភ្នែកអស់កម្លាំង ឬដោយសារតែមើលទូរទស្សន៍ច្រើនពេក ប៉ុន្តែនៅពេលរឿងនេះកើតឡើងលើភ្នែកតែមួយ វាជាសញ្ញាដ៏ច្បាស់មួយនៃជំងឺដាច់សរសៃឈាមខួរក្បាលហើយ៕