ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីអត្ថប្រយោជន៍ដែលអ្នកអាចទទួលបានពីការញ៉ាំត្របែក។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅក្នុងត្របែកមានផ្ទុកវីតាមីនសេច្រើន ដោយអាចជួយបង្កើនប្រព័ន្ធការពាររាងកាយអ្នក។ ដូចនេះ អ្នកអាចញ៉ាំមួយថ្ងៃចំនួនមួយផ្លែបាន ដើម្បីចៀសពីជំងឺផ្តាសាយ។ ជាពិសេស ក្នុងនោះក៏មានផ្ទុកវីតាមីនE ដែលអាចជួយធ្វើឲ្យស្បែកអ្នកស្អាត និងម៉ត់រលោង។
- ប្រសិនជាអ្នកតែងមានអារម្មណ៍ភ័យខ្លាច ឬអារម្មណ៍មិនល្អ អ្នកគួរតែញ៉ាំត្របែក ព្រោះក្នុងនោះមានផ្ទុកសារធាតុដែលជួយរំងាប់អារម្មណ៍អ្នកបាន។
- នៅក្នុងផ្លែត្របែកក៏មានផ្ទុកវីតាមីនB3 និងB6 ដែលអាចជួយឲ្យឈាមក្នុងខួរក្បាលអ្នកដើរបានល្អ ដោយជួយអ្នកឲ្យមានអារម្មណ៍មូលបាន។
- នៅក្នុងនោះក៏មានផ្ទុកវីតាមីនA ដែលអាចជួយថែរក្សាភ្នែកអ្នកបានល្អ ដោយអាចមើលច្បាស់បានយូរ មិនងាយខូចឡើយ។ ជាពិសេស អាចការពារអ្នកពីជំងឺភ្នែកទាំងឡាយទៀតផង។
- ផ្លែត្របែកនេះក៏អាចជួយធ្វើឲ្យសក់អ្នកដុះដែរ ដោយមិនធ្វើឲ្យក្បាលអ្នកជ្រុះសក់អស់ឡើយ នៅពេលដែលអ្នកព្យាយាមពិសារ។
- នៅក្នុងផ្លែត្របែកនោះក៏មានផ្ទុកសារធាតុដែលអាចជួយកាត់បន្ថយអាការៈឈឺក្បាល ថែមទាំងជួយបញ្ចុះកាឡូរី និងសម្ពាធឈាមផងដែរ។ ដូចនេះ អ្នកគួរតែបរិភោគដើម្បីសុខភាព និងសម្រស់របស់អ្នក៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)