ប្រសិនជាអ្នកអាចអនុវត្តតាមទម្លាប់ទាំងឡាយខាងក្រោមនេះ នោះអ្នកនឹងអាចរក្សាស្បែករបស់អ្នកឲ្យស្អាតជានិច្ច។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកគួរតែញ៉ាំទឹកនៅពេលព្រឹកមួយកែវ និងមុនពេលចូលគេងមួយកែវ ព្រោះវាអាចជួយពន្យារស្បែករបស់អ្នកមិនឲ្យឆាប់ចាស់បាន។
- អ្នកគួរតែពិសារប៉េងប៉ោះចំនួនមួយគ្រាប់ជារៀងរាល់ថ្ងៃ ព្រោះវាសម្បូរទៅដោយវីតាមីនសេ ដែលអាចជួយការពារស្បែករបស់អ្នកបាន។
- អ្នកគួរតែពិសារទឹកដោះគោជូរចំនួនមួយថ្ងៃមួយកែវ ទើបវាជួយរក្សាកាលស្យូមក្នុងរាងកាយរបស់អ្នកបាន។
- ប្រសិនជាក្រពះរបស់អ្នកមិនមានបញ្ហា ហើយអ្នកចង់ស្រកទម្ងន់ អ្នកអាចញ៉ាំតែបាន ព្រោះវាអាចជួយអ្នកឲ្យមានរាងស្អាតបាន។
- មុនពេលដែលអ្នកចូលគេង អ្នកអាចបិតម៉ាសមុខដើម្បីឲ្យធូលីលើស្បែកមុខចេញអស់ ទើបស្បែកអ្នកស្អាត៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)