ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលធ្វើឲ្យសក់អ្នកជ្រុះខ្លាំងក្រោយសម្រាលកូនរួច។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលអ្នកគេងមិនគ្រប់ ហើយអារម្មណ៍តែងមិនល្អក្រោយសម្រាលកូនរួច នឹងធ្វើឲ្យសក់អ្នកជ្រុះខ្លាំងណាស់។ ដូចនេះ អ្នកគួរសុំជំនួយពីអ្នកផ្ទះដើម្បីជួយមើលកូន ទើបអ្នកមានពេលវេលាគ្រប់គ្រាន់ក្នុងការសម្រាក ហើយអារម្មណ៍នឹងប្រែជាល្អវិញ ធ្វើឲ្យអ្នកមិនជ្រុះសក់ទៀតឡើយ។
- អ្នកគួរតែសម្អាតសក់អ្នកឲ្យស្អាត ព្រោះបើអ្នកទុកយូរ ហើយសក់ឡើងប្រេងខ្លាំង នឹងធ្វើឲ្យសក់អ្នកជ្រុះខ្លាំងណាស់។ ដូចនេះ ដើម្បីកាត់បន្ថយកុំឲ្យសក់អ្នកជ្រុះច្រើន អ្នកគួរតែសម្អាតសក់ឲ្យស្អាតជានិច្ច ហើយផ្លុំឲ្យស្ងួត ទើបមិនប៉ះពាល់ដល់សុខភាពរបស់អ្នក និងសម្រស់។
- ក្រោយពេលដែលអ្នកសម្រាលកូនរួច សារធាតុចិញ្ចឹមក្នុងរាងកាយអ្នកនឹងបាត់បង់អស់ ដោយធ្វើឲ្យសក់អ្នកងាយជ្រុះខ្លាំងណាស់។ ដូចនេះ អ្នកគួរតែពិសារអាហារដែលមានផ្ទុកសារធាតុចិញ្ចឹមខ្ពស់ ទើបអាចការពារសក់អ្នកមិនឲ្យជ្រុះច្រើន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)