វាគឺជាការពិតដ៏ទូលំទូលាយមួយទៅហើយដែលថា ស្រ្តីជនជាតិចិនមានភាពជំនាញក្នុងការថែរក្សាភាពក្មេងវ័យរបស់ខ្លួនទោះបីជាវ័យចាស់ហើយក៏ដោយ។ វាពិតជាពិបាកណាស់ក្នុងការទាយអាយុរបស់ស្រ្តីជនជាតិចិនដោយផ្អែកទៅលើរូបរាងខាងក្រៅរបស់នាង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ តារាសម្តែងស្រីដ៏ល្បីម្នាក់ឈ្មោះថា Liu Xiaoqing អាយុ ៦៤ឆ្នាំហើយ តែស្រ្តីវ័យ ២០ឆ្នាំឃើញហើយសុំខ្មាស់។ ហេតុដូច្នេះហើយទើបនាងចែករំលែកអាថ៌កំបាំងថែរក្សាសម្រស់របស់នាងដូចខាងក្រោមនេះ៖
ញ៉ាំទឹក
ស្រ្តីជនជាតិចិនញ៉ាំទឹកច្រើនៗណាស់។ អ្នកនឹងសម្គាល់ដឹងថា ស្រ្តីជនជាតិចិនតែងតែដាក់ទឹកតាមខ្លួនរហូតបើសិនជានាងត្រូវការចេញពីផ្ទះ។ និយាយរួម គឺពួកគេពិតជាងាយស្រួលណាស់ក្នុងការយកទឹកទៅកន្លែងទីសាធារណៈ។ នេះហើយគឺជាអាថ៌កំបាំងថែរក្សាសម្រស់របស់ស្រ្តីលេខមួយតែម្តង។
កាត់បន្ថយការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ
ស្រ្តីជនជាតិចិនតែងតែមិនចេញទៅខាងក្រៅផ្ទះនៅពេលមានពន្លឺព្រះអាទិត្យខ្លាំងឡើយ បើសិនជាត្រូវចេញក៏ពួកគេប្រើឡេលាបស្បែកដែរ។
អនុវត្តកាលវិភាគឲ្យបានដិតដល់
ក្នុងប្រទេសចិន តាមក្បួនទំនៀមទម្លាប់ មនុស្សគ្រប់គ្នាតែងតែរៀបចំធ្វើទៅតាមទម្លាប់ប្រចាំថ្ងៃ។ ដូច្នេះទម្លាប់នេះហើយទើបធ្វើឲ្យពួកគេញ៉ាំ និងគេងបានទៀងពេលវេលាត្រឹមត្រូវ។
មិនមានការញ៉ាំបង្អែមណាដែលមានកាឡូរីខ្ពស់ឡើយ
ជនជាតិចិនមិនប្រើប្រាស់ស្ករច្រើនឡើយក្នុងបង្អែមរបស់ខ្លួន ហើយក៏រៀបចំការញ៉ាំបង្អែមនៅចន្លោះពេលញ៉ាំអាហារ ចៀសជាងញ៉ាំអាហារក្រោយបាយ។
មានភាពអត់ធ្មត់ច្រើន
ជនជាតិចិនកម្រនឹងមានការធ្វើទឹកមុខច្រើនណាស់ខណៈពេលដែលនិយាយតស៊ូមតិជាមួយគ្នា ដូច្នេះវាក៏នឹងមិនសូវបង្កើតជាស្នាមផ្នត់ៗ និងជ្រួញលើផ្ទៃមុខដែរ។ នេះហើយគឺជាអាថ៌កំបាំងថែរក្សាសម្រស់មិនគួរឲ្យជឿឡើយ។
ប្រើប្រាស់តែផលិតផលថែរក្សាសម្រស់បែបធម្មជាតិ
ភាគច្រើនពួកគេប្រើប្រាស់ផលិតផលដែលធ្វើពីធម្មជាតិដូចជា យិនសិន ម្សៅគុជខ្ចង់ និងសារធាតុចំរាញ់ចេញពីឬសឈើផ្សេងៗ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បើប្រាស់រ៉ូឡូ Jade Roller ដើម្បីម៉ាស្សាមុខ
រ៉ូឡូនេះថ្វីត្បិតតែមិនដឹងថាធ្វើពីអ្វីឲ្យប្រាកដ តែវាត្រូវបានគេរកឃើញថា ជួយពង្រឹងដល់របត់ឈាមរត់នៅលើផ្ទៃមុខ និងជួយបន្ថយសម្ពាធក្នុងសាច់ដុំមុខ៕