អ្វីដែលអ្នកញ៉ាំដើរតួនាទីសំខាន់ណាស់សម្រាប់សុខភាពភ្នែកមើលឃើញច្បាស់ ហើយវាក៏ប្រហែលជាជយយបង្ការជំងឺភ្នែកជាច្រើនដែរដូចជា Macular Degeneration ភ្នែកឡើងបាយ និងខ្វាក់គោម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ ប្រភពអាហារខាងក្រោមនេះត្រូវបានគេរកឃើញថា ជួយជំរុញដល់សុខភាពភ្នែកកាន់តែល្អ៖
- វីតាមីន A៖ ចូរជ្រើសរើសប៉េងប៉ោះ ល្ហុង ការ៉ុត និងទឹកដោះគោ
- វិតាមីន C៖ ចូរញ៉ាំក្រូច ស្ត្របឺរី ម្ទេសប្លោក និងប្រូខូលី
- វីតាមីន E៖ ចូរជ្រើសរើសគ្រាប់ធញ្ញជាតិ ប្រេង សណ្តែក និងគ្រាប់ផ្លែឈើ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- សម្រាប់ជីវជាតិដូចជា Zeaxanthin និង Lutein៖ ចូរញ៉ាំបន្លែពណ៌បៃតង ស្វាយ ផ្លែគីវី ផ្លែសារី ប្រូខូលី ពោត ទំពាំងបាយជូរពណ៌ក្រហម និងផ្លែក្រូច៕