បុរសៗតែងតែគិតថា ពួកគេគឺធ្វើបានល្អហើយនៅពេលឡើងគ្រែជាមួយមិត្តស្រីរបស់ខ្លួន ប៉ុន្តែពួកគេក៏ត្រូវតែយល់ព្រមថា ពួកគេបានសាងកំហុសជាច្រើនក្នុងពេលនោះដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជាញឹកញាប់ មនុស្សស្រីតែងតែត្រូវបានបុរសស្តីបន្តោសដោយសារតែមានការពិបាកច្រើន និងមិនងាយស្រួលយល់ដឹងពីនាង។
ទោះបីជាយ៉ាងណាក៏ដោយ វាមិនមានមធ្យោបាយណាដោះស្រាយបញ្ហារឿងលើគ្រែជាងការសិក្សាអំពីកំហុសរបស់ខ្លួនឡើយ ជាពិសេសមនុស្សប្រុសតែម្តង ដែលតែងតែសាងកំហុសដោយមិនដឹងខ្លួន។ តើកំហុសទាំងនោះមានអ្វីខ្លះទៅ?
- មនុស្សប្រុសតែងតែចូលចិត្តធ្វើអីលឿនៗដោយមិនខ្វល់អំពីតម្រូវការរបស់ខាងស្រីឡើយ
- មិនបង្កបរិយាកាសកាន់តែរ៉ូម៉ែនទិចទេ ថែមទាំងឲ្យការរួមភេទទាំងមូលស្ងាត់ឲ្យជ្រាបដូចចោរលួចសេះទៅវិញ
- មិនចេះដោះសម្លៀកបំពាក់ឲ្យនាងបានស្រួលបួល
- ចូលចិត្តយកស្រួលតែខ្លួនឯង ប៉ុន្តែខាងស្រីនៅហេលហាលនៅឡើយ
- មិនស្តាប់នូវការចង់បានរបស់ខាងស្រី
- ចូលចិត្តធ្វើអ្វីៗតែមួយកន្លែង
- មិនចេះរបៀបថើបឲ្យមានអារម្មណ៍រីករាយ
- មិនចូលចិត្តផ្លាស់ប្តូរក្បាច់រួមភេទណាដែលថ្មី
- ចូលចិត្តសាកល្បងអ្វីៗដែលថ្មីច្រើនពេក ដែលវាអាចនឹងបង្កភាពនឿយហត់ដល់នាងបាន(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មិនដែលផ្តោតសំខាន់លើការបរបោសអង្អែលមុនពេលរួមភេទសោះ
- មិនមែនជាអ្នកចាប់ផ្តើមមុន៕