ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើដែលអាចទទួលបានមុនចុងឆ្នាំនេះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំរោង
មុនចុងឆ្នាំ លាភអ្នកនឹងឡើងខ្ពស់ណាស់ ធ្វើឲ្យអ្នកអាចទទួលបានទ្រព្យចូលច្រើនតែម្តង។ ជាពិសេស មុខរបរអ្នកអាចរីកចម្រើនខ្លាំង ធ្វើឲ្យផ្លូវទ្រព្យរបស់អ្នកអាចបើកធំបាន ដោយធ្វើឲ្យអ្នកកើបប្រាក់មិនអស់នោះឡើយ។
ឆ្នាំមមី
ពីពេលនេះរហូតដល់ចុងឆ្នាំ អ្នកនឹងអាចទទួលបានទ្រព្យបន្តបន្ទាប់គ្នា ធ្វើឲ្យឃ្លាំងទ្រព្យអ្នកអាចកើនឡើងខ្ពស់។ ដូចនេះ អ្វីដែលអ្នកមិនខ្វះគឺមានតែប្រាក់ទេ ព្រោះផ្លូវលាភរបស់អ្នកមិនតូចឡើយ។
ឆ្នាំមមែ
មុនចុងឆ្នាំ អ្នកនឹងអាចចំណេញបានច្រើន ព្រោះលាភអ្នកកំពុងតែហោះឡើងខ្ពស់ ដោយធ្វើឲ្យអ្នកមិនខ្វះចំណូលចូលមកទេ។ ដូចនេះ អ្នកនឹងមិនមានសម្ពាធផ្នែកសេដ្ឋិកិច្ចទៀតឡើយ។ ជាហេតុដែលធ្វើឲ្យចិត្តអ្នកអាចធូលស្រាលបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)