អ្នកអាចស្រកទម្ងន់បានយ៉ាងងាយ ហើយថែមទាំងអាចជោគជ័យបើអ្នកក្តោបក្តាប់ពេលវេលាបានល្អក្រោយពេលមករដូវ។ ដូចនេះតើពេលណាជាពេលវេលាដែលសាកសមបំផុតនោះ? ចម្លើយគឺថ្ងៃទី២បន្ទាប់ពីអ្នកអស់រដូវ។ តើគួរធ្វើដូចម្តេចខ្លះ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកមិនត្រូវបរិភោគច្រើនពេកនៅថ្ងៃនោះទេ ហើយក៏មិនត្រូវបរិភោគអាហារដែលផ្អែមច្រើនដែរ ព្រោះវាសុទ្ធតែងាយធ្វើឱ្យអ្នកធាត់បាន។
- អ្នកត្រូវតែហាត់ប្រាណនៅថ្ងៃទីពីរនោះ ដោយធ្វើចលនាមួយចំនួនដែលអ្នកចេះ ហើយអាហារពេលព្រឹក និងពេលយប់អ្នកអាចបរិភោគតែបន្លែ និងផ្លែឈើទេ អាហារថ្ងៃត្រង់ អ្នកអាចបរិភោគបាយបាន។
- អ្នកអាចធ្វើការហាត់ប្រាណដោយធ្វើចលនាលោតបាននៅមុនពេលបរិភោគអាហារពេលព្រឹកដើម្បីរំលាយអាស៊ីតខ្លាញ់ទាំងឡាយដែលមានក្នុងសារពាង្គកាយអ្នក ប៉ុន្តែត្រូវតែចងចាំថាត្រូវធ្វើចលនាលោតនេះនៅមុនពេលបរិភោគអាហារពេលព្រឹក មិនត្រូវធ្វើក្រោយពេលអាហារពេលព្រឹកឡើយ។
- ក្រោយពេលដែលអ្នកអនុវត្តចប់ អ្នកអាចធ្វើម្តងទៀតនៅអាទិត្យក្រោយ ដោយអនុវត្តតាមចំនុចទី១ ទី២ និងទី៣ឡើងវិញ ប៉ុន្តែនៅមុនពេលមករដូវ និងក្នុងពេលមករដូវ អ្នកមិនត្រូវអនុវត្តឡើយ ព្រោះអ្នកមិនអាចទទួលបានលទ្ធផលល្អទេ ហើយវាអាចប៉ះពាល់សុខភាពអ្នកទៀតផង៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)