បន្ទាប់ពីម្ដាយក្មេក របស់លោក ព្រាប សុវត្ថិ បានប្រកាសតាមបណ្ដាញសង្គមថា សាត រស្មី ជាអនាគតចៅប្រសារ ធ្វើឲ្យគេងឿងឆ្ងល់បន្ថែមទៀតថា តើសមាជិកក្នុងគ្រួសារលោក ព្រាប សុវត្ថិ ម្នាក់ណា នឹងត្រូវជាគូអនាគតរបស់តារាសម្ដែងសាច់សខ្ចីរូបនេះ។
បើតាមការឆ្លើយឆ្លងរបស់ម្ដាយក្មេកលោកព្រាប សុវត្ថិ មាន Account ឈ្មោះ Chan Thou Phoum Phka ជាមួយអ្នកលេងបណ្ដាញសង្គម ត្រូវបានគេសន្និដ្ឋានថា តារាសម្ដែង សាត រស្មី នឹងគ្រោងចូលរោងការឆាប់ៗជាមួយចៅប្រសាប្រុសរបស់លោកស្រីមានឈ្មោះថា ឆៃ ដាពិសិដ្ឋ ជាកំលោះសង្ហាវ័យក្មេងម្នាក់ និងតែងលេចមុខក្នុងក្រុមរាំរបស់កូនប្រុសលោក ព្រាប សុវត្ថិ ។
ឆៃ ដាពិសិដ្ឋ ជាក្មួយប្រុសកំពូលតារាចម្រៀង ព្រាប សុវត្ថិ ធ្លាប់បង្ហាញសមត្ថភាពច្រៀងតាមកម្មវិធីផ្សេងៗកាលពីវ័យកុមារ ហើយលោកត្រូវបានមហាជនមើលឃើញពីសមត្ថភាពក្នុងវិស័យសិល្បៈ មិនត្រឹមតែរាំបានពូកែនោះទេ ថែមទាំងអាចលេងហ្គីតា និងច្រៀងបានពីរោះថែមទៀត។ បើនិយាយពីទំនាក់ទំនងរវាងក្មួយប្រុសរូបនេះ និង តារា សម្តែង សាត រស្មី មានរយៈពេលយូរណាស់មកហើយ គ្រាន់តែពួកគេលាក់បាំងមិនចង់ឲ្យមហាជនបានដឹងប៉ុណ្ណោះ។
ចំពោះតារាសម្ដែង សាត រស្មី វិញ ឃើញថា ទទួលបានការស្រលាញ់ចូលចិត្តពីក្រុមគ្រួសារលោក ព្រាប សុវត្ថិ ខ្លាំងណាស់ ពិសេសម្ដាយក្មេករបស់លោកផ្ទាល់តែម្ដង ដោយមិនប្រកាន់ពីរឿងអតីតកាលរបស់តារាសម្ដែងរូបនេះឡើយ។
ចំពោះរឿងរ៉ាវនេះ មិនទាន់អាចបញ្ជាក់ពី តារាសម្ដែង សាត រស្មី នៅឡើយទេ ខណៈទូរស័ព្ទដែលនាងធ្លាប់ប្រើមិនអាចទាក់ទងបាន៕
ប្រភព៖ sabay.com.kh