អ្នកស្រាវជ្រាវជាច្រើនបាននិយាយថា ការដែលមិនមានសមត្ថភាពមានកូន មានជាប់ទាក់ទងនឹងការប្រឈមខ្ពស់នឹងជំងឺមហារីកលើស្រ្តីដែលស្ថិតក្នុងវ័យបន្តពូជបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការប្រឈមមុខនេះមានចំនួន រហូតដល់ ១៨ភាគរយឯណោះបើប្រៀបធៀបនឹងស្រ្តីដែលមានកូនធម្មតាបាន។ ទោះបីជាយ៉ាងណាក៏ដោយ ការប្រឈមមុខពិតប្រាកដគឺទាបបំផុត គឺត្រឹមតែ ២ភាគរយប៉ុណ្ណោះបើប្រៀបធៀបនឹងស្រ្តីមានកូនធម្មតា ដែលគាត់អាចមានឱកាស ១.៧ភាគរយដែរ។
យើងមិនបានដឹងអំពីមូលហេតុនៃការប្រឈមកាន់តែខ្ពស់នឹងមហារីកនេះទេ តែយើងគ្រាន់តែរកឃើញថា វាអាចទាក់ទងនឹងការមិនអាចមានកូនដោយខ្លួនឯង មូលហេតុនៃការមិនអាចមានកូន ឬការព្យាបាលការមិនអាចមានកូន។
ថ្វីបើជំងឺមហារីកគឺជាជំងឺដែលកើតឡើងញឹកញាប់បំផុតទាំងស្រ្តីអាចមានកូន និងមិនអាចមានកូនក៏ដោយ តែស្រ្តីដែលមិនអាចមានកូនបាន អាចមានជំងឺមហារីកក្រពេញអូវ៉ែ និងស្បូនខ្ពស់ជាង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ស្រ្តីមិនអាចមានកូនបានក៏ត្រូវបានគេរកឃើញថា មានការប្រឈមខ្ពស់ថែមទៀតនឹងជំងឺមហារីកផ្សេងៗដូចជា សួត ក្រពេញទីរ៉ូអ៊ីត ថ្លើម ថង់ទឹកប្រមាត់ និងមហារីកគ្រាប់ឈាមស។
ទោះបីជាយ៉ាងណាក៏ដោយ វាត្រូវតែមានការការសិក្សាកាន់តែច្រើនបន្ថែមទៀតដើម្បីកំនត់កត្តាអ្វីមយយដែលមានឲទ្ធិពលទៅលើការប្រឈមជំងឺមហារីករយៈពេលវែងលើស្រ្តីមិនអាចមានកូនបានបែបនេះ៕