ការរមួលក្រពើមិនមែនជាបញ្ហាគ្រោះថ្នាក់ទេ តែវាកើតឡើងញឹកញាប់បំផុតក្នុងការធ្វើឲ្យជើងឈឺខ្លាំង។ យ៉ាងណាមិញ វាក៏ងាយនឹងកើតឡើងលើមនុស្សទូទៅដែរក្នុងពេលកំពុងតែគេងយប់ឡើង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែកុំបារម្ភអី ព្រោះថាការរមួលក្រពើនេះអាចបង្ការបាន ហើយខាងក្រោមនេះគឺជាមូលហេតុញឹកញាប់បំផុតដែលធ្វើឲ្យមនុស្សយើងងាយនឹងរមួលក្រពើ។
ការខ្សោះជាតិទឹក
ការខ្សោះជាតិទឹកក្នុងខ្លួនបង្កឡើងដោយការបែកញើសខ្លាំង និងមិនបានញ៉ាំទឹកគ្រប់គ្រាន់ ក្នុងការជំនួសវិញនូវជាតិទឹកដែលបាត់បង់។ ដូច្នេះបើសិនជាអ្នកមិនបានញ៉ាំទឹកច្រើនប្រហែល ២លីត្រក្នុងមួយថ្ងៃ ឬរស់នៅកន្លែងដែលក្តៅខ្លាំង នោះអ្នកនឹងប្រឈមកាន់តែខ្ពស់នឹងការខ្សោះជាតិទឹក ហើយរមួលក្រពើទៀត។
បាត់បង់ជាតិរ៉ែ
នៅពេលបែកញើសខ្លាំង វាមិនត្រឹមតែជាតិទឹកទេដែលបាត់បង់តាមស្បែក តែវាក៏បាត់បង់ជាតិរ៉ែផងដែឬ ជាពិសេសជាតិប៉ូតាស្យូមតែម្តង។ ការបាត់បង់ប៉ូតាស្យូមនេះហើយជាដើមហេតុនាំឲ្យងាយនឹងរមួលក្រពើ។ ដូច្នេះគួរតែញ៉ាំអាហារឬភេសជ្ជៈណាសម្បូរជាតិប៉ូតាស្យូមដូចជា ចេក ដំឡូងជ្វា ឪឡឹក ទឹកដូង និងទឹកដោះគោជាដើម។
សាច់ដុំអស់កម្លាំង
ការប្រើប្រាស់សាច់ដុំច្រើនពេកអាចធ្វើឲ្យអ្នកប្រឈមកាន់តែខ្ពស់នឹងការរមួលក្រពើនៅជើង នេះដោយសារតែសាច់ដុំអស់កម្លាំងធ្វើឲ្យសរសៃប្រសាទបញ្ជាទៅខួរក្បាល ហើយខួរក្បាលប្រាប់ទៅសាច់ដុំកន្ត្រាក់ខ្លាំង។ អ្នកលេងកីឡាអត្តពលកម្មងាយនឹងមានបញ្ហានេះណាស់។
ឈរគ្រប់ពេល
សាច់ដុំជើងត្រូវបានបង្កើតឡើងដើម្បីកន្ត្រាក់លាៗ។ បើសិនជាវានៅកន្ត្រាក់ជាប់រយៈពេលយូរ វាទំនងជាងាយនឹងធ្វើឲ្យរមួលក្រពើនៅជើងណាស់ ហើយនេះគឺជាមូលហេតុដែលការឈររយៈពេលយូរត្រូវបានគេចាត់ទុកថាជាដើមហេតុនាំឲ្យរមួលក្រពើលឿន។
កំពុងតែមានផ្ទៃពោះ
វាដូចជាមិនមានអ្វីភ្ញាក់ផ្អើលឡើងក្នុងការដែលស្រ្តីមានផ្ទៃពោះឧស្សាហ៍ជួបអាការៈរមួលក្រពើជាញឹកញាប់ ហើយវាកើតឡើងជាពិសេសក្នុងត្រីមាសទីពីរ និងទីបីតែម្តង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)រឿងនេះកើតឡើងដោយសារតែការលូតលាស់ និងធំធាត់យ៉ាងលឿនរបស់ទារកក្នុងផ្ទៃ ដែលដាក់សម្ពាធកាន់តែខ្លាំងទៅលើរាងកាយរហូតដល់កង្វះជាតិប៉ូតាស្យូម និងម៉ាញ៉េស្យូម និងបង្កជាការរមួលក្រពើតែម្តង៕