ការដែលមានចំណង់ផ្លូវភេទប្រកបដោយសុខភាពល្អច្រើនតែទាក់ទងនឹងផ្លូវកាយ និងផ្លូវអារម្មណ៍មានសុខភាពល្អដែរ។ ដូច្នេះវាគ្មានអ្វីដែលត្រូវភ្ញាក់ផ្អើលទេដែលថា អាហារអាចដើរតួនាទីសម្រាប់ជួយបង្កើនចំណង់ផ្លូវភេទនោះទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាអាហារមួយចំនួនដែលផ្ទុកទៅដោយជីវជាតិជាច្រើនសម្រាប់ជួយបង្កើនចំណង់ផ្លូវភេទ និងសុខភាពទូទៅកាន់តែល្អអស្ចារ្យ។
សាច់
របបអាហារដែលមានជាតិសាច់គ្រប់ប្រភេទសុទ្ធតែអាចជួយពង្រឹងដល់ជីវិតផ្លូវភេទបានទាំងអស់។ សាច់គោ សាច់មាន់ និងជ្រូកមានសាធាតុ Carnitine, L-arginine និងស័ង្គសី។ Carnitine និង L-arginine ជាអាស៊ីតអាមីណេដែលអាចពង្រឹងដល់លំហូរឈាមកាន់តែល្អ។ លំហូរឈាមដែលគ្មានការរាំងស្ទះគឺជារឿងសំខាន់មួយសម្រាប់ការឆ្លើយតបខាងផ្លូវភេទទាំងបុរស និងស្រ្តី។ បើយោងទៅតាម NYU Lanone Medical Center បានឲ្យដឹងថា ជីវជាតិទាំងពីរនេះប្រហែលជាអាចព្យាបាលបញ្ហាលិង្គមិនឡើងរឹងរបស់បុរសមួយចំនួនបានយ៉ាងមានប្រសិទ្ធភាព។
អយស្ទើ
អ្នកប្រហែលជាធ្លាប់លឺភាពល្បីល្បាយរបស់អយស្ទើចំពោះការបង្កើនចំណង់ផ្លូវភេទហើយ។ អយស្ទើមាននាទីជួយបង្កើនកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូន និងអេស្រ្តូជែនក្នុងខ្លួន ដែលវាសុទ្ធសឹងតែជាអ័រម៉ូនភេទ។ ការបង្កើនការផលិតអ័រម៉ូននេះមានន័យថា ចំណង់ផ្លូវភេទអ្នកនឹងឡើងខ្ពស់។ អយស្ទើក៏ជាប្រភពដ៏អស្ចារ្យមួយនៃជាតិស័ង្គសី ដែលជួយដល់លំហូរឈាមទៅកាន់សរីរាង្គភេទផងដែរ។
ផ្លែប៉ោម
ផ្លែប៉ោមមួយផ្លែក្នុងមួយថ្ងៃអាចជួយឲ្យមិនបាច់ជួបគ្រូពេទ្យព្យាបាល ហើយវាក៏អាចពង្រឹងដល់ជីវិតស្នេហាបានដែរ។ ផ្លែប៉ោមសម្បូរសារធាតុ Quercetin ដែលជាអង់ទីអុកស៊ីដង់មួយប្រភេទ ជួយដល់ការគ្រប់គ្រងរោគសញ្ញាការរលាកក្រពេញប្រូស្តាត និងការរលាកប្លោកនោម ព្រមទាំងពង្រឹងដល់របត់ឈាមរត់ថែមទៀត។ ការដែលរលាកក្រពេញប្រូស្តាត ពេលខ្លះអាចបណ្តាលឲ្យមិនស្រួលដល់ពងស្វាស និងបង្កជាការឈឺចាប់ក្នុងពេលបាញ់ទឹកកាមដែរ។ ការដែលរលាកប្លោកនោមអាចនឹងធ្វើឲ្យបុរស និងស្រ្តីមានការពិបាកក្នុងការរួមភេទ។
ស្រាក្រហម
ត្រឹមស្រាក្រហមមួយកែវប្រហែលជាអាចជួយឲ្យខាងស្រីមានអារម្មណ៍បាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការស្រាវជ្រាវដែលចុះផ្សាយក្នុងសារព័ត៌មាន Sexual Medicine បានបង្ហាញថា ការញ៉ាំស្រាក្រហមមួយកែវ ឬពីរកែវក្នុងមួយថ្ងៃ ជួយបង្កើនចំណង់ផ្លូវភេទ និងទឹករំអិលក្នុងទ្វារមាសរបស់ស្រ្តី។ ស្រាក្រហមមានសារធាតុ Quercetin ដែលអាចផ្តល់ជាការឆ្លើយតមបែបវិជ្ជមានបាន៕