ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលអាចជួយអ្នកឲ្យមានរាងស្អាតបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកអាចញ៉ាំផ្លែឪឡឹកបាន ព្រោះសារធាតុដែលមានក្នុងនោះអាចជួយធ្វើឲ្យអ្នកងាយបត់ជើងតូច ថែមទាំងអាចជួយធ្វើឲ្យក្រពះអ្នកងាយរំលាយអាហារ និងបំបាត់ហើម។ ដូចនេះ ក្រោយពេលដែលអ្នកពិសាររួច អ្នកនឹងអាចទទួលបានរាងស្អាត។
- អ្នកអាចពិសារក្រូចឆ្មារបាន ព្រោះក្នុងនោះមានផ្ទុកវីតាមីនសេ និងសារធាតុជាច្រើនទៀត ដែលអាចជួយឲ្យក្រពះ និងពោះវៀនអ្នកដំណើរការល្អ។ ដូចនេះ ខ្លាញ់ដែលមានក្នុងរាងកាយអ្នកនឹងអាចរំលាយបាន ធ្វើឲ្យអ្នកអាចស្គមបានសម្រេច។
- ផ្លែស្រការនាគ មិនត្រឹមតែធ្វើឲ្យអ្នកត្រជាក់ក្នុងទេ ថែមទាំងអាចជួយអ្នកឲ្យចៀសពីអាការៈទល់លាមកទៀតផង។ ជាពិសេស ក្នុងនោះមានផ្ទុកសារធាតុដែលធ្វើឲ្យស្បែកអ្នកស និងមានរាងស្អាតផងដែរ។
- ផ្លែប៉ោម ក្រោយពេលដែលអ្នកបរិភោគរួច អ្នកនឹងអាចទទួលបានអារម្មណ៍ឆ្អែត ដោយធ្វើឲ្យអ្នកមិនសូវចង់ពិសារអ្វីឡើយ។ ជាហេតុដែលធ្វើឲ្យអ្នកអាចទទួលបានរាងដែលស្អាតបាន៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)