ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលធ្វើឲ្យកូនស្អាត។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលកូនគេង អ្នកគួរតែឧស្សាហ៍បង្វែលក្បាលរបស់កូន មិនគួរឲ្យគេងតែមួយចំហៀងឡើយ ព្រោះអាចធ្វើឲ្យក្បាលកូនមិនមូលឡើយ។ ដូចនេះ អ្នកគួរតែបង្វែលចុះឡើងឲ្យបានច្រើនដង ទើបអាចធ្វើឲ្យក្បាលកូនមូល។
- ទារកដែលទើបនឹងកើតគួរតែឲ្យគេគេងឲ្យគ្រប់១២ម៉ោងក្នុងមួយថ្ងៃ ហើយមិនគួរឲ្យចូលគេងយប់ជ្រៅឡើយ។ ការឲ្យកូនគេងឲ្យបានគ្រប់ អាចធ្វើឲ្យកូនមានអារម្មណ៍ល្អ ថែមទាំងអាចបង្កើនប្រព័ន្ធការពាររាងកាយកូនឲ្យរឹងមាំទៀតផង។
- អ្នកមិនគួរទុកប្រដាប់ប្រដាល់លេង និងតុក្កតាពេញគ្រែរបស់ទារកទេ ព្រោះទារកដែលទើបនឹងកើតអាចឆ្ងល់ច្រើនពីរបស់ដែលនៅជុំវិញខ្លួន។ នៅពេលដែលគេឆ្ងល់ គេនឹងសម្លឹងមើលយូរ ដោយធ្វើឲ្យខូចភ្នែករបស់កូនបានយ៉ាងងាយ។ ដូចនេះ អ្នកគួរតែយកមកលេងជាមួយកូនផ្ទាល់ ដើម្បីឲ្យគេត្រឡប់ភ្នែកចុះឡើងច្រើន ដើម្បីធ្វើឲ្យភ្នែកគេអាចលូតលាស់បានល្អ។
- មួកដែលអ្នកឲ្យកូនពាក់ មិនគួរសង្កត់ត្រូវត្រចៀកកូនឡើយ ព្រោះនៅពេលដែលសង្កត់ក្នុងរយៈពេលយូរ អាចធ្វើឲ្យខូចទ្រង់ទ្រាយត្រចៀករបស់កូនបានយ៉ាងងាយ មិនស្អាតឡើយ។
- អ្នកមិនគួរឲ្យកូនជញ្ជក់ក្បាលដោះជ័រលេងឡើយ ព្រោះក្បាលដោះជ័រនេះ នៅពេលដែលកូនប្រើយូរ នឹងអាចធ្វើឲ្យមាត់កូនមិនស្អាតឡើយ។ ដូចនេះ បើអ្នកចង់ឲ្យកូនមានមាត់ស្អាត និងសម្រស់ស្អាត អ្នកគួរតែរក្សាទម្លាប់ល្អ ហើយបោះទម្លាប់អាក្រក់ចេញ ទើបអាចធ្វើឲ្យកូនស្អាតបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)