ក្រោយពេលដែលអ្នកសម្រាលកូនរួច អ្នកគួរតែពិសារអាហារ៣ប្រភេទនេះ ដើម្បីជួយបញ្ចេញជាតិពុលក្នុងរាងកាយអ្នកឲ្យអស់ ទើបស្បែកត្រឡប់មកសភាពស្អាតវិញ។ តើមានអាហារអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកគួរតែពិសារសម្លឲ្យបានច្រើន ព្រោះសម្លទាំងនោះ នឹងអាចជួយរាងកាយអ្នកឲ្យបញ្ចេញជាតិពុលបាន។ ជាហេតុដែលធ្វើឲ្យស្បែកអ្នកមិនមានលក្ខណៈស្រអាប់ឡើយ។ ដូចនេះ អ្នកអាចបរិភោគសម្លត្រី ឬសម្លបន្លែដើម្បីស្បែក និងសុខភាពអ្នក។
- នៅក្នុងទឹកសណ្តែកមានប្រូតេអ៊ីនច្រើន វីតាមីនB និងសារធាតុដទៃទៀត ដែលអាចជួយថែរក្សាសម្រស់របស់អ្នកឲ្យនៅស្អាត។ ដូចនេះ អ្នកគួរតែញ៉ាំទឹកសណ្តែកដែលធ្វើ ហើយដាំថ្មីភ្លាមៗ ទើបល្អចំពោះសុខភាពរបស់អ្នក។
- អ្នកអាចពិសារម្រះ ផ្លែប៉ោម ផ្លែស្វាយ ក្រូចឆ្មារ គីវី និងបន្លែបៃតង ដើម្បីបញ្ចេញជាតិពុលពីក្នុងរាងកាយអ្នក។ ក្រោយពេលដែលអ្នកបរិភោគរួច អ្នកនឹងអាចរក្សាស្បែកអ្នកឲ្យស្អាតដូចដើម។ ដូចនេះ អ្នកអាចជ្រើសរើសអាហារ៣ប្រភេទខាងលើនេះ ដើម្បីរក្សាស្បែកអ្នកឲ្យស្រស់ថ្លា មិនស្រអាប់ឡើយក្រោយពេលដែលសម្រាលកូនរួច៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)