ការឈឺរន្ធគូថ គឺជាតម្អូញតម្អែរបស់អ្នកជំងឺ ដែលគេជួបប្រទះជាញឹកញាប់។ បើទោះបីជាមូលហេតុនៃការឈឺរន្ធគូថ ភាគច្រើនបំផុត គឺជាស្ថានភាពជំងឺដែលមានលក្ខណៈស្រាល ប៉ុន្តែ ការឈឺចាប់ គឺមានសភាពធ្ងន់ធ្ងរខ្លាំង ដោយសារតែនៅក្នុងតំបន់ជុំវិញរន្ធគូថ មានចុងសរសៃប្រសាទជាច្រើន ដែលទៅទទួលព័ត៌មាននៃការឈឺចាប់នៅទីនោះ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
មានបញ្ហាជាច្រើនដែលអាចបណ្តាលឲ្យមានការឈឺចាប់រន្ធគូថ ហើយវាក៏អាចបណ្តាលឲ្យមានការហូរឈាមពីរន្ធគូថបានផងដែរ ដែលជាធម្មតា វាធ្វើឲ្យមានការភ័យខ្លាចច្រើនជាងភាពធ្ងន់ធ្ងរ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
មូលហេតុនៃការឈឺរន្ធគូថ ជាធម្មតា អាចធ្វើរោគវិនិច្ឆ័យបានយ៉ាងងាយស្រួល។ ការឈឺរន្ធគូថ ជាធម្មតាអាចព្យាបាលបានដោយការប្រើថ្នាំបំបាត់ការឈឺចាប់ និងដោយការអង្គុយត្រាំទឹកក្តៅ។
យ៉ាងណាមិញ ចូរស្វែងរកការព្យាបាលជាបន្ទាន់ ប្រសិនបើអ្នកបានវិវត្តនូវរោគសញ្ញាដូចខាងក្រោមនេះ ៖
• មានការហូរឈាមពីគូថខ្លាំង ឬការហូរឈាមនោះមិនអាចបញ្ឈប់បាន ជាពិសេស ប្រសិនបើមានអមដោយការមានអារម្មរណ៍ ដូចជាស្រាលៗក្បាល វិលមុខ ឬមានអារម្មរណ៍រកនឹងដួលសន្លប់។
• ការឈឺរន្ធគូថដែលកាន់តែអាក្រក់ រាលទៅកន្លែងផ្សេង ឬមានអមដោយគ្រុនក្តៅ ញាក់ ឬមានហៀរសារធាតុរាវពីរន្ធគូថ៕