អំឡុងពេលរដូវក្តៅ ការរំខានធំបំផុតនោះ គឺការមានក្លិនមិនល្អនៃរាងកាយ ដែលអាចបណ្តាលមកពី ការបែកញើសតិចៗ ហើយសាយភាយចេញមកក្រៅ។ ប៉ុន្តែ ថ្ងៃនេះ យើងខ្ញុំអាចណែនាំអ្នក នូវវិធីសាស្ត្រសាមញ្ញៗមួយចំនួន ដើម្បីដោះស្រាយបញ្ហានេះ។
– ចូរស្វែងរកម្សៅប្រឆាំងបាក់តេរី (ម្ស៉ៅត្រជាក់ប្រភេទទឹកអប់) ដែលវាអាចជួយកម្ចាត់ការបែកញើស ក្លិនខ្លួនមិនល្អ និងការសើមផ្អៀច។
– ចូរប្រើស្ប្រៃយ៍ ឬរ៉ូលអនលាបក្លៀក ជាប្រចាំរៀងរាល់ថ្ងៃ។ មុនពេលចេញពីផ្ទះ ចូរងូតទឹកសម្អាតខ្លួន រួចប្រើផលិតផលនេះ ដើម្បីមានក្លិនល្អពេញមួយថ្ងៃ។
– យ៉ាងណាមិញ ក្លិនទឹកអប់ផ្សេងៗ អាចនឹងត្រូវតាមកាលៈទេសៈ និងទីកន្លែងដែលអ្នកត្រូវទៅ។ ចូររកទឹកអប់ដែលអ្នកពេញចិត្ត តែមិនត្រូវមានក្លិនឆួលខ្លាំងពេកទេ ពីព្រោះវាអាចប៉ះពាល់ ដល់មនុស្សដែលនៅក្បែរអ្នក។
– គ្រឿងក្រអូបជាច្រើន អាចបិទបាំងក្លិនខ្លួនរបស់អ្នកបាន មិនតែប៉ុណ្ណោះ ស្ប្រៃយ៍បាញ់ខ្លួនមួយចំនួន អាចប្រឆាំងនឹងបាក់តេរីបាន ដូច្នេះ អ្នកគួរតែបាញ់វានៅលើខ្លួន មិនមែនលើសំលៀកបំពាក់នោះទេ។
– ប្រេងអារ៉ូមា អាចជួយអ្នកបាន។ អ្នកអាចបន្តក់ទឹកវាពីរបីដំណក់ ទៅក្នុងទឹកដែលអ្នកងូត ដើម្បីកម្ចាត់ក្លិនមិនល្អចោលបាន។
– ត្រៀមខ្លួនសម្រាប់ការប្រើទឹកអប់ ដោយត្រូវផ្តល់សំណើមដល់រាងកាយជាមុន ទើបបាញ់វាតាមក្រោយ។
– កុំព្យាយាមសាកល្បង កាត់បន្ថយក្លិនខ្លួនរបស់អ្នក ដោយប្រើប្រាស់ផលិតផលគ្មានគុណភាព ថោក គ្មានស្លាកសញ្ញាត្រឹមត្រូវឲ្យសោះ ពីព្រោះ វានឹងធ្វើឲ្យបញ្ហារបស់អ្នក កាន់តែធ្ងន់ធ្ងរនោះទេ៕