យើងទាំងអស់គ្នាមានសេចក្តីត្រូវការខាងផ្លូវអារម្មណ៍។ មនុស្សមួយចំនួនត្រូវការការស្រឡាញ់ ការថ្នាក់ថ្នម ការមានអារម្មណ៍ស្រឡាញ់ និងការមានអារម្មណ៍ថាមានសារៈសំខាន់ និងជាមនុស្សពិសេស ហើយនរណាម្នាក់នៅខាងក្រោយខ្នងរបស់ពួកគេ។
ប្រសិនបើប្តី ឬប្រពន្ធរបស់អ្នកមិនមានអារម្មណ៍បែបនេះទេ ជីវិតប្តីប្រពន្ធរបស់អ្នកអាចនឹងជួបបញ្ហា ហើយហាក់ដូចជាមានអារម្មណ៍ថា ជាអ្នកដទៃ និងគ្មានទំនាក់ទំនងល្អ។
ខាងក្រោមនេះជាបញ្ជីនៃរឿងខ្លះៗដែលប្តី ឬប្រពន្ធជាច្រើនចង់បានពីដៃគូរបស់ខ្លួន ៖
1. ចង់ឲ្យអ្នកប្រាប់គេរាល់ថ្ងៃថា អ្នកស្រឡាញ់ពួកគេ
2. ចង់បានការយល់ចិត្ត និងការអត់ទោស
3. ចង់បានការសន្ទនា និងទំនាក់ទំនងពិតប្រាកដ
4. ត្រូវការពេលវេលាដែលមានគុណភាពជាមួយគ្នា (និងកូនៗរបស់អ្នក)
5. ចង់ស្តាប់ពាក្យថា “បាទ ឬចាស” ជាងការនិយាយថា “ទេ”
6. ទាមទារសេចក្តីស្រឡាញ់ស្មោះត្រង់ និងសេចក្ដីសប្បុរស
7. ចង់ឲ្យអ្នកចែករំលែកការទទួលខុសត្រូវក្នុងការចិញ្ចឹមគ្រួសារ និងកូន
8. ការប្តេជ្ញាចិត្ត ដើម្បីថែទាំខ្លួនឯងទាំងរាងកាយ និងអារម្មណ៍របស់អ្នកទាំងពីរឲ្យបានល្អ
9. ចង់បានថ្ងៃឈប់សម្រាកនៅជាមួយគ្នា៕