ប្រសិនជាបុរសដែលអ្នកស្រឡាញ់ មានលេចមុខសញ្ញា៥ខាងក្រោមនេះ អ្នកមិនគួរបន្តស្រឡាញ់គេទៀតទេ ព្រោះអាចនាំផលប៉ះពាល់ដល់អនាគតរបស់អ្នក។ តើមានអ្វីខ្លះទៅ?
1. នៅពេលដែលមិត្តភក្តិអ្នកមិនចូលចិត្តមិត្តប្រុសអ្នក នោះមានន័យថា បុរសដែលអ្នកស្រឡាញ់អាចនឹងមានបញ្ហាអ្វីមួយដែលធ្វើឲ្យមិត្តអ្នកមិនចូលចិត្ត។ ដូចនេះ អ្នកគួរតែស្វែងយល់ឲ្យបានច្បាស់ ទើបមិនងាយចាញ់បោកមិត្តប្រុសអ្នក។
2. នៅពេលដែលគេមិនចេះគោរពការសម្រេចចិត្ត ឬគំនិតរបស់អ្នក ដោយតែងតែធ្វើតាមអ្វីដែលគេចង់បាន នោះអ្នកនឹងគ្មានសេរីភាពទេនៅពេលដែលរស់នៅជាមួយគេ ព្រោះគេអាចនឹងគ្រប់គ្រងអ្នកគ្រប់រឿង។
3. នៅពេលដែលគេតែងតែនិយាយកុហក អ្នកគួរតែប្រុយ័ត្ន ព្រោះពាក្យកុហកទាំងឡាយនេះ អាចធ្វើឲ្យប៉ះពាល់ដល់អ្នកនៅថ្ងៃណាមួយជាមិនខាន។
4. នៅពេលដែលគេតែងតែនៅស្ងៀម ដោយមិនបញ្ចេញសកម្មភាពអ្វី មានតែអ្នកជាអ្នកធ្វើ ជាអ្នករកគេមុន ឬទំនាក់ទំនងគេមុនរហូត មានន័យថា គេមិនសូវមានចិត្តលើអ្នកឡើយ។ ដូចនេះ អ្នកគួរតែធ្វើការសម្រេចចិត្តឲ្យត្រូវ ទើបមិនធ្វើឲ្យអ្នកឈឺចិត្តបាន។
5. នៅពេលដែលគេនៅជាមួយអ្នក ដោយសារតែមើលឃើញលើខ្លួនអ្នកមានរបស់អ្វីមួយ អ្នកគួរតែកុំដាក់ចិត្តស្រឡាញ់បុរសម្នាក់នេះអី ព្រោះគេអាចនៅជាមួយអ្នក ដោយសារតែចង់ប្រើប្រាស់អ្នកតែប៉ុណ្ណ៉ោះ។ ដូចនេះ បើមានមុខសញ្ញា៥នេះក្នុងស្នេហាអ្នក គួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបមិនប៉ះពាល់ដល់អ្នក៕