ប្រសិនជាអ្នកតែងតែចូលគេងយប់ជ្រៅ ដោយធ្វើឲ្យរង្វង់ភ្នែកខ្មៅ អ្នកអាចអនុវត្តតាមវិធីខាងក្រោម ដើម្បីសង្គ្រោះបាន។ តើមានអ្វីខ្លះទៅ?
1. អ្នកអាចយកកន្សែងទៅត្រាំក្នុងទឹកក្តៅអ៊ុនៗ រួចពូតឲ្យស្ងួត បន្ទាប់មកយកមកស្អំលើត្របកភ្នែកអ្នកបាន ដោយស្អំចាប់ពី២ទៅ៣ដងក្នុងមួយពេលដែលអ្នកធ្វើ។ ប៉ុន្តែទឹកនោះមិនគួរក្តៅពេកនោះទេ ព្រោះស្បែកនៅជុំវិញភ្នែកអ្នកខ្ចី ដោយអាចធ្វើឲ្យប៉ះពាល់ដល់ស្បែកនោះជាខ្លាំង។
2. អ្នកអាចយកកញ្ចប់តែក្រហមដែលអ្នកឆុងរួច ហើយពូតទឹកឲ្យស្ងួត យកមកស្អំនៅជុំវិញភ្នែកអ្នក នោះវានឹងអាចបំបាត់រង្វង់ភ្នែកខ្មៅផងដែរ។ ម្យ៉ាងទៀត អ្នកក៏អាចយកកញ្ចប់តែបៃតងដែលឆុងរួចដាក់ក្នុងទូរទឹកកកឲ្យត្រជាក់ រួចយកមកស្អំ វាក៏អាចធ្វើឲ្យបាត់ហើមផងដែរ។
3. អ្នកអាចយកស្បៃជ្រលក់ទឹកដោះគោជូរ រួចពូតឲ្យស្ងួត យកមកស្អំនៅជុំវិញភ្នែករបស់អ្នកបាន នោះវានឹងអាចធ្វើឲ្យស្បែកស និងការពារស្បែកពីពន្លឺព្រះអាទិត្យបានយ៉ាងល្អតែម្តង៕