អាស៊ីតខ្លាញ់អូមេហ្គាបី ដែលជាខ្លាញ់ល្អមានក្នុងសាច់ត្រីនោះ អាចបង្កើនសុខភាពបេះដូងរបស់មនុស្សធំបាន ប៉ុន្តែតាមការសិក្សាថ្មីបានណែនាំថា ទារកប្រហែលជាទទួលបានប្រយោជន៍បែបនេះដែរ។
ក្នុងការសិក្សាមួយពីប្រទេសអូស្រ្តាលី ទារកទើបនឹងត្រូវបានគេឲ្យញ៉ាំថ្នាំបំប៉នជាប្រភេទខ្លាញ់ត្រីរាល់ថ្ងៃ ឬថ្នាំ Placebo ចាប់ពីកើតរហូតដល់ ៦ខែ។ នៅពេលគេអាយុបាន ៥ឆ្នាំ អ្នកស្រាវជ្រាវបានរកឃើញថា ក្មេងដែលត្រូវបានគេឲ្យញ៉ាំខ្លាញ់ត្រី គឺមានចង្កេះតូចជាងក្មេងអាយុតិចជាងនេះដែលត្រូវបានគេឲ្យញ៉ាំថ្នាំ Placebo។ កាលណាចង្កេះកាន់តែធំ ការប្រឈមនឹងជំងឺបេះដូងកាន់តែខ្លាំងដែរ។
អ្នកស្រាវជ្រាវក៏បានរកឃើញទៀតថា ក្មេងប្រុសដែលញ៉ាំថ្នាំបំប៉នខ្លាញ់ត្រីតាំងពីទើបនឹងកើតក៏មានចរាចរណ៍អាំងស៊ុយលីនតិចក្នុងរាងកាយ ព្រមទាំងមិនងាយមានភាពស៊ាំនឹងអាំងស៊ុយលីននៅពេលអាយុបាន ៥ឆ្នាំដែរ ថ្វីបើការសិក្សានេះគ្រាន់តែបង្ហាញនូវទំនាក់ទំនងមួយរវាងរឿងតែពីរក៏ដោយ។ អាំងស៊ុយលីនគឺជាអ័រម៉ូនដែលដឹកនាំជាតិស្ករចេញពីសរសៃឈាមចូលទៅក្នុងកោសិកាដើម្បីបង្កើនថាមពល។ ភាពស៊ាំនឹងអាំងស៊ុយលីន និងអាំងស៊ុយលីនមានកាន់តែខ្ពស់ដើរតួនាទីកាន់តែខ្លាំងក្នុងការកើតជាជំងឺទឹកនោមផ្អែមប្រភេទទី២។
រឿងនេះប្រហែលជាដំណឹងល្អក្នុងការជម្រុញដល់ទារកមានជីវិតប្រកបដោយសុខភាពល្អជាងមុនផង។ យើងដឹងហើយថា អាស៊ីតខ្លាញ់អូមេហ្គាបីគឺជារបស់ដ៏សំខាន់ក្នុងការអភិវឌ្ឈន៍ខួរក្បាល និងភ្នែករបស់ទារកក្នុងផ្ទៃ ហើយវាប្រហែលជាជួយបង្កើតជារសជាតិត្រី ដែលជាអាហារផ្តល់សុខភាពល្អផង។ ការសិក្សានេះត្រូវបានចុះផ្សាយក្នុងសារព័ត៌មាន Pediatrics កាលពីថ្ងៃទី ៨ខែមិថុនានេះទេ៕