តើអ្នកថែរក្សាស្បែកអ្នកត្រឹមត្រូវឬនៅ? ការថែរក្សាស្បែកក៏ត្រូវតែមានវិធីដែរ បើអ្នកថែរក្សាខុស នោះស្បែកអ្នកនឹងចប់។ ដូចនេះអ្នកគួរតែអានអត្ថបទនេះដើម្បីយល់ដឹងពីវិធីថែរក្សាស្បែកដែលខុស បើអ្នកប្រើវិធីមួយក្នុងចំនោមវិធីខាងក្រោមនេះ សូមអ្នកប្រញាប់ប្តូរចេញ។
1. ការលុបលាងមុខដោយដាក់សាប៊ូច្រើន ឬការលុបមុខដោយប្រើរយៈពេលយូរ និងកម្លាំងខ្លាំងសុទ្ធតែខុសទាំងអស់ ព្រោះវិធីទាំងនេះមិនត្រឹមតែលាងមិនស្អាតទេ ថែមទាំងធ្វើឱ្យស្បែកមុខអ្នកខូចទៀតផង ធ្វើឱ្យស្បែកមុខអ្នកគ្រើម។
2. ការយកដៃដើម្បីប្រើទឹកសម្អាងមកលាបលើមុខក្រោយពេលដែលលុបមុខរួចក៏ខុសដែរ ព្រោះមេរោគដែលមានលើដៃអ្នកអាចធ្វើឱ្យស្បែកអ្នកកង្វក់វិញ ហើយអាចធ្វើឱ្យស្ទះរន្ធញើសទៀតផង ដូចនេះអ្នកគួរតែប្រើសំលី ហើយជ្រលក់យកមកលាបលើមុខអ្នកទើបល្អចំពោះស្បែកអ្នក ធ្វើឱ្យវាកាន់តែភ្លឺ។
3. ការសន្សំសំចៃផលិតផលការពារស្បែក ដោយមិនហ៊ានប្រើច្រើននោះទេ ព្រោះវាថ្លៃ ទង្វើនេះក៏ខុសដែរ បើអ្នកប្រើតិចពេក វានឹងអាចបំផ្លាញស្បែកអ្នក ព្រោះវាមិនដល់កម្រិតសម្រាប់ការពារស្បែកអ្នក ដូចនេះបើអ្នកមិនមានសម្ថភាពទិញអាថ្លៃប្រើ អ្នកអាចទិញអាធម្មតាបាន ព្រោះវាសុទ្ធតែអាចការពារស្បែកអ្នកបានដូចគ្នា។
4. ការប្រើផលិតផលដែលធ្វើឱ្យស្បែកមានសំណើមច្រើនក៏មិនត្រឹមត្រូវដែរ ព្រោះវានឹងធ្វើឱ្យស្បែកអ្នកឡើងខ្លាញ់ច្រើន ដូចនេះអ្នកគួរតែប្រើល្មមទៅបានហើយ។
5. ការតែងតែប្តូរគ្រឿងសម្អាងប្រើក៏ខុសដែរ ព្រោះវាធ្វើឱ្យស្បែកអ្នកមានសំពាធខ្លាំងណាស់ វាមិនអាចសម្របសម្រួលទាន់ពេល ជាហេតុដែលធ្វើឱ្យស្បែកឆាប់ចាស់ ដូចនេះបើអ្នកចង់ប្តូរ អ្នកគួរតែប្រើមួយរយៈពេលសិនទើបប្តូរវាចេញ។
6. ការមិនប្រើFormការពារកម្តៅថ្ងៃនៅពេលដែលចេញទៅក្រៅក៏ជាទង្វើមិនត្រឹមត្រូវដែរ ព្រោះនៅពេលដែលអ្នកចេញទៅប៉ះនឹងកម្តៅថ្ងៃខ្លាំង ស្បែកអ្នកនឹងឆាប់ចាស់ ហើយឆាប់ជ្រួញ និងមានស្នាមអុចខ្មៅទៀតផង។
7. ការម៉ាស្សាមុខដោយខ្លួនឯងគឺជាវិធីថែរក្សាស្បែកមិនត្រឹមត្រូវទេ ព្រោះបើអ្នកមិនចេះ ហើយធ្វើការម៉ាស្សា វានឹងប៉ះពាល់ដល់ស្បែកមុខអ្នកខ្លាំងណាស់ ដូចនេះអ្នកគួរតែទៅហាងដើម្បីឱ្យគេម៉ាស្សាឱ្យទើបល្អ៕