មនុស្សស្រីដែលល្អគឺពិបាករកណាស់ ពេលដែលអ្នកជួប អ្នកគួរតែចេះថែរក្សាទុក បើពុំដូច្នោះទេអ្នកនឹងស្តាយក្រោយនៅថ្ងៃណាមួយជាមិនខានឡើយ។ ដូចនេះមនុស្សស្រីប្រភេទណាដែលអ្នកគួរតែរក្សាទុកឱ្យបានល្អនោះ?
1. នារីដែលឆ្លាតជាងអ្នក អ្នកគួរតែចេះថែរក្សាឱ្យបានល្អ ព្រោះមនុស្សស្រីដែលឆ្លាតអាចជួយអ្នកសម្រេចបានគ្រប់យ៉ាង គេនឹងឈរពីក្រោយអ្នកជានិច្ចដើម្បីជួយអ្នកឱ្យជោគជ័យក្នុងមុខរបរអ្នកគ្រប់យ៉ាង។
2. នារីដែលមានចិត្តធម៌ មានក្តីអាណិតអាសូរចំពោះអ្នកដទៃ នោះនៅពេលដែលគេរៀបការជាមួយអ្នករួច គេនឹងជាប្រពន្ធដែលល្អ ជាម្តាយដែលអាចផ្តល់ក្តីស្រលាញ់ចំពោះកូន បានគ្រប់គ្រាន់ ហើយថែមទាំងមើលថែទាំគ្រួសារអ្នកបានល្អទៀតផង។
3. នារីដែលចូលចិត្តផ្សងព្រេង មានន័យថាចូលចិត្តធ្វើអ្វីដែលគ្រោះថ្នាក់។
4. នារីដែលស្រលាញ់អ្នកច្រើនជាងអ្នកស្រលាញ់គេ ព្រោះភាពស្រលាញ់នេះអាចធ្វើឱ្យមនោសញ្ចេតនាអ្នកទាំងពីរមិនងាយប្រែប្រួល។
5. គេព្រមចុះចាញ់ដើម្បីអ្នក មានន័យថាគេមិនទទូតចង់យកឈ្នះអ្នកគ្រប់រឿងទេ ប៉ុន្តែឱ្យតែអ្នកសប្បាយចិត្ត គេព្រមចុះចាញ់គ្រប់យ៉ាង ហើយធ្វើតាមអ្នក។
6. នៅពេលដែលអ្នកជួបគេ អ្នកនឹងមានអារម្មណ៍ដូចជាផ្ទះរបស់អ្នក ព្រោះអ្នកមិនអាចអត់មានគេបានឡើយ នៅពេលដែលអ្នកមិនបានជួបគេ អ្នកនៅមិនសុខឡើយ បើអ្នកមានអារម្មណ៍បែបនេះ សូមអ្នកថែរក្សាគេឱ្យបានល្អ។
7. នារីដែលហ៊ានចង្អុរបង្ហាញកំហុសរបស់អ្នក ព្រោះគេចង់ឱ្យអ្នករៀនពីកំហុសនេះ ដើម្បីធ្វើឱ្យកាន់តែល្អ។
8. នារីដែលមានភាពម៉ត់ចត់ ហើយក្លាហាន ប៉ុន្តែមានភាពជានារី ដោយមានភាពទន់ភ្លន់នៅពេលខ្លះ ហើយចេះបត់បែនតាមកាលៈទេសៈគ្រប់យ៉ាង។
9. នារីដែលចេះយកចិត្តទុកដាក់ចំពោះអ្នកនៅពេលដែលអ្នកឈឺ គេតែងតែសួរសុខទុកអ្នកជានិច្ច ហើយមើលថែអ្នកបានល្អទៀតផង ជាពិសេសបើអ្នកផ្ទះអ្នកមាននរណាឈឺ គេក៏មើលថែបានល្អដូចគ្នា ព្រោះគេស្រលាញ់អ្នកផ្ទះអ្នកដូចជាស្រលាញ់អ្នកអឹញ្ចឹង៕