កត្តាហ្សែន
ការគេងមមើរ ឬដើរកើតឡើងជាញឹកញាប់ចំពោះកូនភ្លោះដូចគ្នាបេះបិត ហើយក៏ទំនងជាកើតឡើងចាប់ពី ១០ដងឡើងទៅដែរបើសិនជាសាច់ញាតិដំបូងរបស់គេមានប្រវត្តគេងមមើរដើរ។
កត្តាបរិដ្ឋាន
ការគេងមិនគ្រប់គ្រាន់ ការចូលគេងដែលមិនទៀងទាត់ ក្តៅខ្លួន ស្រ្តេស ការកង្វះជាតិម៉ាញ៉េស្យូម និងការពុលគ្រឿងស្រវឹងអាចធ្វើឲ្យគេងមមើរដើរបាន។ ឧទាហរណ៍ ថ្នាំជាច្រើនដូចជា ថ្នាំងងុយគេង ថ្នាំព្យាបាលជំងឺសរសៃប្រសាទ ថ្នាំរំងាប់អារម្មណ៍ ថ្នាំភ្ញោចកម្លាំង និងថ្នាំអាឡែហ្ស៊ីអាចធ្វើឲ្យគេងមមើរបាន។
កត្តាដំណើរការណ៍ធម្មតារបស់រាងកាយ
ការគេងស្កប់ស្កល់ និងរយៈពេលយូរដែលកើតឡើងច្រើនលើក្មេងតូចៗ ប្រហែលជាកត្តាមួយលើការបង្កើនភាពញឹកញាប់នៃការគេងមមើរលើកុមារដែរ។ ករណីផ្សេងៗទៀតដូចជា ការមានផ្ទៃពោះ និងការមករដូវ ត្រូវបានគេដឹងថា បង្កើនភាពញឹកញាប់នៃការគេងមមើរដើរដែរ។
ជាប់ទាក់ទងនឹងជំងឺ
ជំងឺមួយចំនួនដែលត្រូវបានគេសង្កេតឃើញថាងាយនឹងធ្វើឲ្យគេងមមើរដើរនោះមានដូចជា៖
- ចង្វាក់បេះដូងលោតខុសធម្មតា
- ក្តៅខ្លួន
- ការច្រាលទឹកអាស៊ីតឡើងទៅបំពង់ករ
- ជំងឺហឺតធ្វើទុក្ខពេលយប់
- ការប្រកាច់នៅពេលយប់
- ការគេងបាត់ដង្ហើម
- ជំងឺផ្លូវចិត្តដូចជា ការប៉ះទង្គិចផ្លូវចិត្តក្រោយពីជួបហេតុការណ៍អ្វីមួយតក់ស្លុត ការខ្លាចខុសធម្មតាជាដើម៕