ជីវិតសិចរស់រវើក ពិតជាសំខាន់ណាស់ សម្រាប់ជីវិតគូ ប៉ុន្តែ មិនមែនមានន័យថា អ្នកត្រូវធ្វើវារាល់ថ្ងៃនោះទេ។ យ៉ាងណាមិញ អ្នកជំនាញបានណែនាំថា ការរួមភេទម្តងក្នុងមួយសប្តាហ៍ អាចជួយឲ្យជីវិតគូ មានសេចក្តីសុខ និងមានសុភមង្គលបានយូរអង្វែង។
ការរួមភេទញឹកញាប់ពេក អាចធ្វើឲ្យអ្នកស្រួល ប៉ុន្តែ មិនយូរមិនឆាប់ ដៃគូរបស់អ្នកនឹងធុញទ្រាន់ ឬឆ្អែត ហើយលែងចង់ធ្វើវាទៀត ដែលនោះហើយ ជាបញ្ហាចំបង ដែលនាំឲ្យជីវិតគូរង្គោះរង្គើរ។
វាមិនមានការភ្ញាក់ផ្អើលនោះទេ នៅពេលគេនិយាយថា រួមភេទកាន់តែច្រើន អ្នកកាន់តែរីករាយ និងមានសុខភាពល្អ ថែមទាំងបង្កើនទំនាក់ទំនងស្នេហាទៀតផង។
ប៉ុន្តែ អ្នកជំនាញនិយាយថា វាមិនពិតប្រាកដនោះទេ ប៉ុន្តែ អ្វីដែលច្បាស់ជាងនោះគឺថា ការរួមភេទម្តងក្នុងមួយសប្តាហ៍ ជាប្រចាំ និងទៀងទាត់ ពិតជាអាចជួយអ្នកបានច្រើន។
អ្នកជំនាញក៏បានលើកឧទាហរណ៍ថា ៖ “ជីវិតសិច ដូចការ៉េមអញ្ចឹង គឺអ្នកអាចចូលចិត្តខ្លាំង ពេលញ៉ាំលើកទីមួយ និងលើកទីពីរ ប៉ុន្តែ បើលើសពីនេះ គឺយ៉ាប់ហើយ”៕