មនុស្សគ្រប់រូបសុទ្ធតែរំពឹងចង់ទទួលបានសំណាងល្អគ្រប់គ្នា ដូចនេះតើគួរធ្វើដូចម្តេចទើបអាចទទួលបាននោះ? ខាងក្រោមនេះយើងខ្ញុំនឹងបកស្រាយប្រាប់អ្នក។
1. អ្នកត្រូវតែជួយអ្នកដទៃឲ្យបានច្រើន ព្រោះមានតែអ្នកជួយអ្នកដទៃទេ ទើបអ្នកអ្នកដទៃអាចជួយអ្នកវិញដោយគ្មានលក្ខខណ្ឌ។
2. បើអ្នកចង់ទទួលបានសំណាងល្អ អ្នកត្រូវតែគិតអ្វីដែលល្អៗ ហើយរឿងទាំងអស់សុទ្ធតែមានសង្ឃឹម នោះសំណាងគ្រប់ប្រភេទនឹងរត់មករកអ្នកជាមិនខាន។
3. អ្នកត្រូវតែធ្វើការងារអ្នកឲ្យបានល្អ ហើយមិនត្រូវអួតអ្នកដទៃឡើយដោយធ្វើចរិតថាខ្លួនជាមនុស្សដែលពូកែ នោះយូរទៅសំណាងនឹងមានលើអ្នក។
4. អ្នកត្រូវតែមានចិត្តក្លាហានដើម្បីសាកល្បងអ្វីដែលថ្មី ព្រោះវាអាចនាំសំណាងល្អមករកអ្នកបាន។
5. អ្នកត្រូវបំភ្លេចអតីតកាល ហើយរស់នៅក្នុងបច្ចុប្បន្នកាល ទើបជីវិតអ្នកជោគជ័យប្រកបដោយសំណាង។
6. បើអ្នកចង់មានសំណាងល្អ អ្នកត្រូវតែមានគោលដៅច្បាស់លាស់ ហើយដើរតាមគោលដៅទាំងនេះ ទើបសំណាងអាចកើតមានលើខ្លួនអ្នក។
7. បើអ្នកចង់ទទួលបានសំណាងល្អ អ្នកមិនត្រូវទៅខ្វល់ពីសម្តីរិះគន់របស់អ្នកដទៃទេ ព្រោះសម្តីទាំងនេះអាចនាំអ្នកទៅជួបសំណាងអាក្រក់ ដូចនេះអ្នកមិនត្រូវយកចិត្តទុកដាក់ចំពោះសម្តីរបស់គេឡើយ។
8. អ្នកត្រូវតែជឿជាក់ចំពោះខ្លួនឯង ព្រោះភាពជឿជាក់នេះអាចធ្វើឲ្យអ្នកដើរទៅជួបអ្វីដែលល្អៗជានិច្ច៕