អាពាហ៍ពិពាហ៍ដែលវិនាសភាគច្រើនគឺដោយសារតែមនុស្សប្រុសជាអ្នកបែកចិត្ត ប៉ុន្តែមានមួយចំនួនតូចគឺដោយសារតែនារីខ្លួនឯងដែរ ព្រោះតែទង្វើទាំងនេះរបស់នារី ទើបបុរសមិនអាចរស់នៅជាមួយបាន ដូចនេះតើមាននារីប្រភេទណាដែលងាយធ្វើឲ្យអាពាហ៍ពិពាហ៍គេវិនាស?
1. នារីដែលមិនចេះគោរពស្វាមី ហើយតែងតែប្រើអំណាចរបស់ខ្លួនបញ្ជាស្វាមីឲ្យធ្វើនេះធ្វើនោះ ហើយតែងតែស្រែកដាក់គេគ្រប់ពេលនៅពេលដែលគេធ្វើខុស នោះស្វាមីនឹងមិនអាចរស់នៅជាមួយអ្នកបានយូរឡើយ។
2. នារីដែលតែងតែបដិសេធមិនព្រមរួមភេទជាមួយស្វាមី នោះយូរទៅស្វាមីអ្នកនឹងទៅរកអ្នកថ្មីហើយ។
3. មនុស្សស្រីដែលរៀបការនៅវ័យក្មេងពេកនឹងឆាប់លេងលែសដូចគ្នា ដោយសារតែគេនៅមិនទាន់មានគំនិតចាស់ទុំ ហើយនៅមានគំនិតក្មេងនៅឡើយ ចង់តែដើរលេង ហើយសប្បាយ ដោយមិនសូវគិតពីគ្រួសារឡើយ នោះអាពាហ៍ពិពាហ៍ក៏មិនអាចស់នៅជាមួយគ្នាយូរបានដែរ។
4. មនុស្សស្រីដែលគ្មានការរពិចាណាច្បាស់លាស់មុនពេលរៀបការ ដោយនៅជាមួយគ្នាមិនដល់មួយឆ្នាំក៏សម្រេចចិត្តរៀបការ អាពាហ៍ពិពាហ៍បែបនោះក៏ងាយចប់ដែរ ដោយសារតែគេមិនទាន់ស្គាល់គ្នាច្បាស់ នោះក្រោយពេលដែលរៀបការរួច ពិបាករស់នៅជាមួយគ្នាណាស់។
5. មនុស្សស្រីដែលចង់យកតែឈ្នះក៏ស្វាមីពិបាករស់នៅជាមួយគ្នាដែរ ដោយសារតែនិយាយអ្វីចង់តែឲ្យគេសម្របតាមខ្លួន ដូចនេះយូរទៅគេនឹងធុញជាមិនខានឡើយ។
6. មនុស្សស្រីដែលឳពុកម្តាយមានប្រវត្តិលេងលែសគ្នា ដូចនេះគេខ្វះនូវភាពកក់ក្តៅតាំងពីតូច ហើយគេក៏មានរូបភាពនេះឋិតជាប់ក្នុងខួរក្បាលគេ នោះក្រោយពេលដែលគេរៀបអាពាហ៍ពិពាហ៍រួច គេនឹងមានជំងឺសង្ស័យគ្រប់ពេល យូរទៅជំងឺនេះនឹងអាចបំផ្លាញអាពាហ៍ពិពាហ៍គេយ៉ាងងាយ៕