តាមពិតទៅ មិនមែនមានតែបុរសអាចសារភាពស្នេហ៍ទេ នារីក៏អាចសារភាពដូចគ្នាដែរនៅពេលដែលមានបុរសក្នុងចិត្ត។ ដូចនេះតើអ្នកគួរតែប្រើរបៀបណាដើម្បីយកមកសារភាព?
1. អ្នកអាចសរសេរជាកាតប្រាប់គេ ឬនៅពេលដែលអ្នកទៅភោជនីយដ្ឋានដែលមានភាពស្ងប់ស្ងាត់ អ្នកអាចនិយាយបង្ហើបប្រាប់គេបាន ដើម្បីស្ទាបស្ទង់មើលចិត្តរបស់គេថាស្រលាញ់អ្នកឬទេ។
2. អ្នកអាចរកកន្លែងដែលស្ងាត់មួយនិយាយរឿងក្នុងចិត្តរបស់អ្នកប្រាប់គេឲ្យអស់បាន នោះបើទោះជាគេមិនយល់ព្រមក៍អ្នកមិនខ្មាស់មនុស្សដែលនៅជុំវិញខ្លួនដែរ វិធីមួយទៀត អ្នកអាចផ្ញើរជាសារប្រាប់គេក៏បានដែរ នោះនៅពេលដែលគេមិនស្រលាញ់អ្នក អ្នកនឹងមិនខ្មាស់គេផង។
3. អ្នកអាចឆ្លៀតពេលអ្នកស្រវឹងដើម្បីសារភាពក្តីស្រលាញ់របស់អ្នកប្រាប់គេបាន នោះបើគេមិនយល់ព្រម អ្នកនឹងមិនសូវខ្មាសគេ ដោយអ្នកអាចនិយាយបានថានោះគ្រាន់តែជាការលេងសើចទេ ព្រោះអ្នកផឹកច្រើន ទើបធ្វើអ្វីឆ្កួតៗបែបនេះ។
4. នៅពេលដែលអ្នកសារភាពប្រាប់គេ អ្នកមិនត្រូវបង្ខំឲ្យគេឆ្លើយប្រាប់អ្នកភ្លាមនោះទេ អ្នកត្រូវតែទុកពេលវេលាឲ្យគេគិតខ្លះ ដើម្បីកុំឲ្យគេគិតថាអ្នកជាមនុស្សស្រីដែលឃ្លានចង់បានសង្សារ។
5. អ្នកក៏ទូរសព្ទ័ទៅនិយាយជាមួយគេដែរ ដោយនិយាយពីរឿងលេងសើចសិន បន្ទាប់មកទើបចាប់ផ្តើមចូលសាច់រឿង៕