នៅសហរដ្ឋអាមេរិកមានក្មេងៗប្រមាណជាង ៥លាននាក់ហើយដែលចូលចិត្តគេងនោមយប់។ ថ្វីបើក្មេងភាគច្រើនត្រូវបានគេបង្រៀននៅអាយុ ៤ឆ្នាំហើយក៏ដោយ តែការគេងនោមយប់នៅតែជាបញ្ហាប្រហែលជា ២០ភាគរយលើក្មេងៗអាយុ ៥ឆ្នាំ និង ១០ភាគរយលើក្មេងអាយុ ៧ឆ្នាំ និង ៥ភាគរយលើក្មេងអាយុ ១០ឆ្នាំ។
ករណីភាគច្រើនហាក់បីដូចជាកើតឡើងលើក្មេងដែលគេងលង់លក់ខ្លាំង និងមិនភ្ញាក់ឡើងដោយសារតែប្លោកនោមពេញឡើយ។ អ្វីដែលមិនសូវកើតឡើងញឹកញាប់នោះគឺថា ការគេងនោមយប់គឺជាសញ្ញានៃបញ្ហាជំងឺណាមួយក្នុងខ្លួន។
ដើម្បីគ្រប់គ្រងការគេងនោមយប់គួរតែធ្វើដូចខាងក្រោមនេះ៖
- មិនត្រូវប្រាប់កូនថា វាគឺជាកំហុសពួកគេឡើយ
- ចូរស្មោះត្រង់ជាមួយកូនអ្នកអំពីអ្វីដែលនឹងកើតឡើង។ ចូររំលឹកកូនអ្នកថា ក្មេងភាគច្រើនក៏នោមយប់អ៊ីចឹងដែរ
- ចូរស្វែងយល់អំពីអារម្មណ៍កូនអ្នកផង។ បើសិនជាអ្នកមិនបង្កើតបញ្ហាធំចំពោះការនោមយប់នេះទេ ឱកាសនោមយប់បែបនេះក៏នឹងមិនអាចកើតឡើងច្រើនទៀតដែរ។
- ការពារគ្រែរបស់គេជាមួយនឹងកម្រាលប្លាស្ទិចខាងក្រោម
- ចូរឲ្យកូនអ្នកជួយផ្លាស់ប្តូរកម្រាល
- មិនត្រូវអនុញ្ញាតិឲ្យនរណាម្នាក់នៅផ្ទះចំអន់កូនអ្នកអំពីការគេងនោមយប់ឡើយ
- ចូររំលឹកកូនអ្នកអំពីការប្រើប្រាស់បង្គន់មុនពេលចូលគេង និងចៀសវាងការញ៉ាំទឹកច្រើនៗមុនពេលគេង
- ផ្តល់ការគាំទ្រដល់កូនអ្នកបន្ថែមជំនួសការដាក់ពិន័យនៅពេលកូនគេងនោមយប់។ ចូរឲ្យរង្វាន់កូននៅពេលគេភ្ញាក់ពេលព្រឹកឡើងមិនឃើញសើមគ្រែ៕