សេវាកម្មអតិថិជនគឺជាកត្តាចម្បងដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ តែងតែយកចិត្តទុកដាក់បំផុត។
ដើម្បីផ្តល់នូវភាពងាយស្រួល និងស្របតាមត្រូវការរបស់អតិថិជន នៅថ្ងៃទី 13 ខែមិថុនា ឆ្នាំ 2018 សុវណ្ណាភូមិ ឡាយហ្វ៍ បានចុះកិច្ចសន្យាជាមួយមន្ទីរពេទ្យបាងកក ត្រាត ដែលមានទីតាំងនៅប្រទេសថៃ ។
នៅដំណាក់កាលអតិថិជនដាក់ពាក្យស្នើសុំទិញបណ្ណសន្យារ៉ាប់រង ហើយក្រុមហ៊ុនតម្រូវឲ្យមានការពិនិត្យ
សុខភាពសម្រាប់គោលបំណងវាយតម្លៃធានារ៉ាប់រង (Underwriting) នោះក្រុមហ៊ុននឹងអនុញ្ញាតឲ្យអតិថិជនទៅធ្វើការពិនិត្យសុខភាពនៅមន្ទីរពេទ្យដៃគូ ។
គួរបញ្ជាក់ផងថា សុវណ្ណាភូមិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតទី1 នៅក្នុងប្រទេសកម្ពុជា ដែលផ្តល់នូវសេវាកម្មពិនិត្យសុខភាពនៅប្រទេសថៃជូនអតិថិជន ក្នុងគោលបំណងវាយតម្លៃធានារ៉ាប់រង (Underwriting) ។
បច្ចុប្បន្ន សុវណ្ណាភូមិ ឡាយហ្វ៍ មានមន្ទីរពេទ្យជាដៃគូចំនួន 40 នៅទូទាំងខេត្តក្រុងក្នុងប្រទេសកម្ពុជា និង ចំនួន 2ថែមទៀតនៅប្រទេសថៃ។
សុវណ្ណាភូមិ ឡាយហ្វ៍ នឹងនៅតែខិតខំបន្តរិះរក និង ពង្រឹងបន្ថែមនៅសេវាកម្មល្អៗ បន្ថែមទៀតដើម្បីតបស្នងទៅនឹងទំនុកចិត្តរបស់អតិថិជនទាំងអស់ដែលបានជ្រើសរើសប្រើប្រាស់សេវាកម្មរបស់ សុវណ្ណាភូមិ ឡាយហ្វ៍ ។
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ នៅទីនេះដើម្បីអ្នក នៅទីនេះដើម្បីកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែមពីមន្ទីរពេទ្យដៃគូ សូមចូលទៅកាន់ http://www.sovannaphumlife.com/search-for-network-hospitals-kh