យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន BBC ដែលបង្ហោះក្នុងប្រព័ន្ធអ៊ីនធើណេតបានឲ្យដឹងថា ការធ្វើតេស្តរកជំងឺមហារីកក្រពេញប្រូស្តាតត្រូវបានគេសិក្សាហើយ។ គេនិយាយថា តេស្តនេះនឹងពិនិត្យទៅលើ DNA របស់បុរសដើម្បីចង់ដឹងថា ពួកគេមានហ្សែនកើតមហារីកក្រពេញប្រូស្តាតខ្ពស់ឬអត់ ដែលវាត្រូវបានគេគិតថាប៉ះពាល់ទៅលើបុរសម្នាក់ក្នុងចំណោម ១០០នាក់។ BBC បាននិយាយទៀតថា តេស្តនេះបានចាប់ផ្តើមធ្វើការសិក្សាក្នុងការវះកាត់របស់ 3 London GP។
យ៉ាងណាមិញ មិនទាន់មានលទ្ធផលនៃការសិក្សានេះត្រូវបានចុះផ្សាយនៅឡើយទេ។ ផ្ទុយទៅវិញ ដំណឹងនេះបានបញ្ជាក់ថា ការចុះផ្សាយនៃការសិក្សាជាលក្ខណៈអន្តរជាតិមួយដែលបានបញ្ជាក់ទៅលើការប្រែប្រួលហ្សែនថ្មីចំនួន ៦៣ មានជាប់ទាក់ទងការប្រឈមកាន់តែខ្ពស់នឹងជំងឺមហារីកក្រពេញប្រូស្តាត។
អ្នកស្រាវជ្រាវក្នុងការសិក្សានេះបានប្រៀបធៀប DNA បានពីបុរសប្រហែល ៨០០០០នាក់ដែលមានមហារីកក្រពេញប្រូស្តាត និងបុរស ៦០០០០ដែលគ្មានជំងឺនេះ។ ពួកគេបានសម្គាល់ឃើញការប្រែប្រួលរបស់ហ្សែន ៦៣ក្នុង កូដ DNA ដែលបង្កើនការប្រឈមនឹងមហារីកក្រពេញប្រូស្តាត។ រឿងនេះបានបន្ថែមនូវការសម្គាល់ហ្សែន ៨៥ទៀតដែលត្រូវបានគេសម្គាល់រួចទៅហើយកាលពីការសិក្សាមុនៗ។
អ្នកស្រាវជ្រាវសង្ឃឹមថា ការរកឃើញនេះអាចជួយសម្គាល់ដឹងថាបុរសប្រភេទណាដែលមានការប្រឈមខ្ពស់នឹងមហារីកក្រពេញប្រូស្តាត និងអាចមានប្រយោជន៍ក្នុងការតាមដានកាន់តែដឹតដល់។ ថ្វីបើការរាយការណ៍នេះថា ការធ្វើតេស្តសិក្សានេះបានចាប់ផ្តើមហើយក៏ដោយ តែវាមិនបានផ្តល់អ្វីបញ្ជាក់កាន់តែច្បាស់នោះទេ។ យើងនឹងត្រូវការរងចាំមើលលទ្ធផលដើម្បីដឹងថា អាចពង្រឹងដល់ការស្វែងរក និងគ្រប់គ្រងជំងឺនេះបានដោយរបៀបណា៕