ជារៀងរាល់ឆ្នាំ នៅសហរដ្ឋអាមេរិក មានមនុស្សប្រមាណ ១.៧លាននាក់ត្រូវបានគេរកឃើញថាមានជំងឺទឹកនោមផ្អែម។ បើសិនជាមិនបានព្យាបាលទេ ជំងឺនេះអាចនាំឲ្យកើតជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល ជំងឺតម្រងនោម ខ្វាក់ភ្នែក និងបញ្ហាសុខភាពផ្សេងៗទៀត។ ដូច្នេះហើយដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមកាន់តែល្អ គួរតែធ្វើដូចខាងក្រោមនេះ៖
- ចំណាយពេលសិក្សាឲ្យបានច្រើនអំពីជំងឺទឹកនោមផ្អែម
- ជាមួយនឹងការជួយរបស់គ្រូពេទ្យ ចូរបង្កើតនូវគម្រោងច្បាស់លាស់មួយជាមួយនឹងគោលបំណង និងមធ្យោបាយតាមដានជំងឺរបស់អ្នក
- សិក្សាអំពីមធ្យោបាយដ៏ល្អបំផុតដើម្បីរស់នៅជាមួយជំងឺទឹកនោមផ្អែម
- ចូរទៅពិគ្រោះជាមួយគ្រូពេទ្យជាទៀងទាត់ដើម្បីថែទាំជាទម្លាប់៕