នៅពេលមករដូវគឺជាពេលដែលអាចធ្វើឲ្យអ្នកមានរាងស្អាតបានលឿន ដោយសារតែវាជាដំណាក់កាលសំខាន់ បើអ្នកមិនចេះក្តោបក្តាប់ពេលវេលានេះទេ នោះអ្នកអាចពិបាកក្នុងការស្គមបាន។ តើគួរតែធ្វើដូចម្តេចទើបអាចមានរាងស្គមបាននៅដំណាក់កាលមករដូវ?
1. នៅដំណាក់កាលមករដូវ អ្នកមិនអាចធ្វើចលនាដែលធ្ងន់ៗទេ ប៉ុន្តែអ្នកអាចធ្វើចលនាដែលស្រាលបានដូចជា ដើរយឺតៗនៅសួនច្បារចំនួនពី២០ ទៅ៤០នាទី នោះវានឹងអាចជួយឲ្យអ្នកមានរាងស្អាត។
2. ក្រៅពីដើរយឺតៗ អ្នកក៏អាចរត់យឺតៗបានដែរដោយរត់ចាប់ពី១៥ ទៅ៣០នាទី ព្រោះវាមិនត្រឹមតែអាចធ្វើឲ្យរដូវអ្នកមកស្រួល ថែមទាំងអាចធ្វើឲ្យខួរក្បាលអ្នកល្អទៀតផង ម្យ៉ាងទៀតវានឹងអាចធ្វើឲ្យអ្នកក្លាយជាស្រីស្អាត ដែលមានរាងដែលគេស្ងើចសរសើរគ្រប់គ្នា។
3. នៅពេលដែលអ្នកមករដូវ អ្នកអាចហាត់yogaដែលជាចលនាស្រាលៗចំនួនពី១០ ទៅ២០នាទី ទើបវាមិនប៉ះពាល់ដល់សុខភាពអ្នក ថែមទាំងអាចធ្វើឲ្យសាច់ដុំអ្នករួចតូច នោះអ្នកនឹងអាចមានរាងដែលស្គមជាមិនខានឡើយ។
4. អ្នកក៏អាចរាំបានដែរព្រោះវាអាចធ្វើឲ្យកាឡូរីក្នុងខ្លួនអ្នកថយចុះ ជាហេតុដែលអាចធ្វើឲ្យអ្នកមិនងាយធាត់ ហើយអ្នកធាត់វិញ នឹងអាចត្រឡប់មកសភាពស្គមបាន ប៉ុន្តែមិនត្រូវរាំខ្លាំងពេកទេ ត្រូវប្រើចលនាស្រាលៗទៅបានហើយ។
5. ប្រសិនបើអ្នកខ្ជិលធ្វើចលនាខាងលើ អ្នកអាចឆ្លៀតពេលដែលអ្នកមើលទូរទស្សន៍មកធ្វើចលនាគេងផ្កាប់ចុះក្រោមនេះ ដោយដំបូងអ្នកត្រូវតែគេងផ្កាប់ខ្លួនទៅលើដី បន្ទាប់មកដាក់ដៃនៅក្រោមទ្រូង រួចពើងខ្លួនឡើងលើដោយប្រើដៃ និងចុងនៃម្រាមជើងទប់ខ្លួន នោះវានឹងអាចជួយអ្នកឲ្យមានរាងស្អាតបាន៕