ប្រសិនជាមនុស្សប្រុសមានសកម្មភាពទាំងនេះ នោះអាចបង្ហាញអ្នកថា គេស្រឡាញ់ និងចង់នៅក្បែរអ្នក។ តើមានអ្វីខ្លះទៅ?
1. នៅពេលដែលគេនាំអ្នកឆ្លងផ្លូវ ឬនាំអ្នកទៅតុអង្គុយ ហើយគេដាក់ដៃលើខ្នងអ្នក នោះមានន័យថា គេចង់នៅជិតអ្នក ដើម្បីការពារអ្នក ព្រោះគេឈ្លក់វង្វេងនឹងអ្នកហើយ។
2. នៅពេលដែលគេតែងតែមើលមុខអ្នកមិនដាក់ភ្នែក មានន័យថា គេកំពុងតែចាប់អារម្មណ៍នឹងអ្នក ដោយមានជំនឿចិត្តខ្លាំងមើលមុខអ្នកជានិច្ច។
3. នៅពេលដែលគេលួចមើលអ្នក ដោយប្រើកណ្តុយភ្នែក នោះមានន័យថា គេចាប់អារម្មណ៍លើអ្នក ដោយចង់ស្វែងយល់អ្នកកាន់តែច្បាស់ថែមទៀត។
4. នៅពេលដែលគេយកដៃគេអង្អែលសក់អ្នកលេង គេក៏មានចិត្តលើអ្នកដែរ ដោយចង់ឲ្យអ្នកដឹង ទើបគេធ្វើបែបនេះ។ ដូចនេះ ប្រសិនជាមានបុរសណាម្នាក់ធ្វើសកម្មភាពទាំងឡាយខាងលើដាក់អ្នក នោះមានន័យថា គេកំពុងតែពេញចិត្តនឹងអ្នក ដោយចង់តាមស្រឡាញ់អ្នកហើយ៕