ស្ត្រីម្នាក់ដែលពង្រីកដោះដោយខ្លួនឯងរហូតវាមានទម្ងន់សរុប ៩ គីឡូក្រាម កំពុងព្យាយាមឱ្យគ្រូពេទ្យជួយជួសជុលសុដន់របស់នាង ព្រោះពេលនេះដោះទាំងគូរបស់នាងចាប់ផ្តើមវៀចចុះឡើងហើយ។
នាង អាល់ឡេក្រា ខូល (Allegra Cole) អាយុ ៤៤ ឆ្នាំមានទំហំដោះពង្រីកកម្រិត ៤៦០០ cc ហើយខណៈដែលនាងស្រលាញ់ដោះធំៗរបស់នាងជាខ្លាំងនោះ នាងនៅតែសង្ឃឹមថា វេជ្ជបណ្ឌិតផ្នែកវះកាត់ ឈ្មោះ ធឺរី ឌូប្រូ និង លោកវេជ្ជបណ្ឌិត ផូល ណាសស៊ីហ្វ នឹងជួយធ្វើឱ្យសុដន់របស់នាងស៊ីមេទ្រីនឹងគ្នាឡើងវិញ។
ក្នុងឈុតវីដេអូឃ្លីបខ្លីៗសម្រាប់វគ្គបន្តនៃកម្មវិធីកម្សាន្ត E! កាលពីយប់ថ្ងៃពុធទី១៣មិថុនា ស្ត្រីងប់នឹងការកែសុដន់រូបនេះបានបកស្រាយថា នាងបានទទួលការវះកាត់ពង្រីកសុដន់លើកដំបូងនៅអាយុ ៣៣ ឆ្នាំ។
នាង អាល់ឡេក្រា បានចាប់ផ្តើមដំបូងជាមួយទំហំដោះកម្រិត ៨០០ ccs ហើយនាងបានរំលឹក មនុស្សកាលណោះបានប្រាប់នាងថា សុដន់របស់នាង “មូលក្បំ” និង “គួរឱ្យស្រឡាញ់”។
ទោះយ៉ាងណា សុដន់ពង្រីកនោះមិនទាន់ធំប៉ុនទំហំដែលនាងចង់បាននោះឡើយ។
នាងបានទទួលស្គាល់ថា “ខ្ញុំលោភលន់ចង់បានដោះធំ។ ខ្ញុំចង់បានដោះធំជាងនេះ និងមូលក្បំជាងនេះ”៕
ប្រភព៖ rasmeinews.com