បើសិនជាភ្នែកអ្នកទៅជាឈឺ អ្នកនឹងមានអារម្មណ៍ថា មានអ្វីមួយជាប់ក្នុងភ្នែក ឬហូរទឹកភ្នែក ឬក្រហមភ្នែក ដែលរឿងនេះអាចបញ្ជាក់ថាជាសញ្ញារកាំៗក្នុងភ្នែកហើយ។ បើសិនជាអ្នកគិតថា អ្នកស្ថិតក្នុងករណីនេះមែន យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
- ចូរទៅជួបគ្រូពេទ្យដោយមិនបាច់ពន្យាពេល
- ចូរលាងសម្អាតភ្នែកជាមួយសេរ៉ូមប្រៃ ឬទឹកស្អាតតាមរយៈការចាក់ទឹកចូលទៅក្នុងកែវហើយយកវាគ្របលើភ្នែក។ ទឹកនេះប្រហែលជាជួយសម្អាតរបស់ដែលជាប់ក្នុងភ្នែកចេញបាន។
- ឧស្សាហ៍ព្រិចភ្នែកដើម្បីបញ្ចេញធូលី ឬគ្រាប់ខ្សាច់ដែលជាប់ក្នុងភ្នែកមកខាងក្រៅ
- ទាញត្របកភ្នែកខាងលើគ្របពីលើត្របកភ្នែកខាងក្រោម
- កុំញីភ្នែក ឬយកអ្វីមកប៉ះគ្រាប់ភ្នែកឲ្យសោះ
- កុំពាក់ខនតាក់ឡេនអី ព្រោះវាអាចបន្ថយល្បឿននៃការជាសះស្បើយ ហើយក៏បង្កជាផលវិបាកច្រើនថែមទៀតផង៕