ទម្លាប់ថែរក្សាស្បែកឲ្យមានសុខភាពល្អអាចធ្វើឲ្យអ្នកមើលទៅនៅក្មេងជាងមុន និងបន្ថយការប្រឈមនឹងជំងឺមហារីកស្បែកផង។ ខណៈពេលដែលការប្រើថ្នាំលាប គ្រែម និងសេរ៉ូមភ្នែកអាចទប់ស្កាត់ឥទ្ធិពលនៃភាពចាស់ក៏ដោយ តែក៏មិនមានអ្វីអាចប្រើជំនួសទម្លាប់ថែរក្សាសុខភាពស្បែកដែលល្អបានដែរ។ ដើម្បីថែរក្សាស្បែកឲ្យនៅល្អ គួរតែធ្វើដូចខាងក្រោមនេះ៖
- ការពារស្បែកអ្នកពីពន្លឺព្រះអាទិត្យតាមរយៈការស្លៀកពាក់ជិតៗ ពាក់មួក និងលាបឡេការពារកម្តៅព្រះអាទិត្យ
- ពាក់វ៉ែនតាការពារពន្លឺព្រះអាទិត្យដើម្បីបន្ថយការកើតជ្រួញនៅជុំវិញភ្នែក
- មិនត្រូវប្រើប្រាស់គ្រែអាំងថ្ងៃនៅក្នុងផ្ទះឡើយ
- ចូរលាបក្រែមផ្តល់សំណើមរាល់ថ្ងៃ
- ចូរលាងមុខពីរដងក្នុងមួយថ្ងៃជាមួយនឹងផលិតផលលាងសម្អាតមានជាតិកាត់តិចតួច
- កុំជក់បារី
- ញ៉ាំអាហារផ្តល់សុខភាព និងញ៉ាំទឹកឲ្យបានច្រើន
- គេងឲ្យបានគ្រប់គ្រាន់នៅពេលយប់៕