១. ប៉េងប៉ោះ
ការញ៉ាំប៉េងប៉ោះ ឬទឹករបស់វា អាចជួយឲ្យស្បែកមានសំណើម និងការពារបញ្ហាជ្រីវជ្រួញ បានយ៉ាងមានប្រសិទ្ធភាព មុនពេលដែលអ្នក ឈានដល់អាយុ ៣០ ឆ្នាំ។ ប៉េងប៉ោះមានវីតាមីន C ដែលជួយពង្រឹង និងបង្កើនការផលិតកូឡាជែន ដែលជួយឲ្យស្បែករស់រវើក។
២. បឺរី
ផ្លែឈើប្រភេទនេះ មានដូចជា ស្ត្របឺរី បឺរីខៀវ បឺរីក្រហម … មានផ្ទុកនូវសារធាតុចិញ្ចឹម និងអង់ទីអុកស៊ីដង់ជាច្រើន ដែលជួយឲ្យស្បែករបស់អ្នក មិនងាយចាស់ និងជ្រីវជ្រួញឡើយ។
៣. ទឹកដោះគោជូរ
ចូរញ៉ាំវាជាផ្នែកមួយ នៃរបបអាហាររបស់អ្នក ដើម្បីឲ្យស្បែករបស់អ្នក មើលទៅក្មេងជាងវ័យ។
៤. ត្រី
ត្រី សំបូរវីតាមីន E ដែលជាអាហារចាំបាច់របស់ស្បែក៕