ប្រសិនជាអ្នកមិនមានទម្លាប់លាបឡេការពារកម្តៅថ្ងៃ អ្នកអាចពិសារអាហារទាំងឡាយខាងក្រោមនេះបាន ព្រោះវាអាចធ្វើឲ្យស្បែកអ្នកស។ តើមានអ្វីខ្លះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- សូកូឡាខ្មៅ ជាសូកូឡាដែលល្អចំពោះសុខភាពអ្នកខ្លាំងណាស់ ព្រោះនៅក្នុងសម្បូរទៅដោយសារធាតុចិញ្ចឹម។ សារធាតុទាំងនោះនឹងជួយការពារស្បែករបស់អ្នកពីពន្លឺព្រះអាទិត្យបាន។ ជាពិសេស វាក៏អាចការពារស្បែកអ្នកមិនងាយចាស់ផងដែរ។
- អ្នកក៏អាចពិសារផ្លែត្របែកផងដែរ ព្រោះនៅក្នុងនោះ វាមានសារធាតុដែលអាចជួយជម្រុះស្បែកចាស់ចេញ ហើយកើតស្បែកថ្មីចូល។
- អ្នកក៏អាចញ៉ាំតែបៃតងផងដែរ ព្រោះនៅក្នុងនោះអាចការពារស្បែករបស់អ្នកពីពន្លឺព្រះអាទិត្យ។ ជាពិសេស វានឹងជួយការពារមិនឲ្យស្បែកអ្នកកើតមហារីកនោះទេ។
- នៅក្នុងប៉េងប៉ោះ ក៏មានផ្ទុកសារធាតុដែលអាចជួយការពារស្បែករបស់អ្នកមិនងាយខូចដែរ។ នៅពេលដែលស្បែកអ្នកត្រូវពន្លឺព្រះអាទិត្យខ្លាំង វាអាចឡើងក្រហម។ ដូចនេះ បើអ្នកព្យាយាមពិសារប៉េងប៉ោះនេះចំនួន១០អាទិត្យឡើងទៅ ស្បែករបស់អ្នកនឹងចាប់ផ្តើមប្រែប្រួល៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)