នៅពេលដែលអ្នកងូតទឹកឲ្យកូន ប្រសិនជាអ្នកដឹងពីល្បិចក្នុងការធ្វើឲ្យកូនឆ្លាត នោះកូនអ្នកនឹងមានប្រាជ្ញាលើសពីក្មេងដទៃជាមិនខានឡើយ។ ដូចនេះនៅពេលងូតទឹកគួរតែធ្វើដូចម្តេចទើបខួរក្បាលកូនលូតលាស់បានល្អ?
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នៅពេលដែលអ្នកងូតទឹកឲ្យកូន អ្នកត្រូវតែនិយាយជាមួយគេឲ្យបានច្រើន ដោយអ្នកអាចប្រាប់គេកុំឲ្យក្តាប់ដៃ ងើយកឡើង ដើម្បីឲ្យអ្នកលាងសម្អាតត្រង់ករបស់គេជាដើម។ នៅពេលដំបូងគេមិនចេះស្តាប់ឡើយ ប៉ុន្តែយូរទៅគេនឹងចេះស្តាប់ ដោយសារតែពាក្យសំដីអ្នកអាចធ្វើឲ្យខួរក្បាលគេចាប់ផ្តើមលូតលាស់ល្អជាងមុន។ អ្នកក៏អាចដាក់កូនទារជ័រ ឬបាល់នៅក្នុងទឹកនោះដើម្បីឲ្យកូនចាប់ជាមួយអ្នក នេះក៏ជាសកម្មភាពដែលអាចធ្វើឲ្យកូនឆ្លាតដូចគ្នា៕
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)