ជំងឺរលាកសន្លាក់ហ្គោដគឺជាការរលាកសន្លាក់មួយប្រភេទដែលបង្កជាការឈឺចាប់ ស្រដៀងគ្នានឹងជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់ដែរ ថ្វីបើវាមានលក្ខណៈខាងក្នុងខុសគ្នាក៏ដោយ។ ជំងឺរលាកសន្លាក់ហ្គោដបង្កឡើងដោយការលើសអាស៊ីតអ៊ុយរិកក្នុងឈាម។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កាលណាអាស៊ីតនេះប្រមូលផ្តុំគ្នាច្រើនទៅៗក្នុងសន្លាក់ វានឹងបង្កជាការរលាកជាមួយនឹងការឈឺចាប់ និងមិនមានផាសុកភាព។ ខាងក្រោមនេះគឺជាវិធីព្យាបាលបែបធម្មជាតិមួយចំនួនដែលអាចជួយសម្រួលដល់ការឈឺចាប់ខ្លាំង និងភ្លាមៗរបស់ជំងឺរលាកសន្លាក់ហ្គោដបាន៖
ស្អំទឹកកកលើសន្លាក់ដែលមានបញ្ហា
ការស្អំទឹកកលើសន្លាក់ដែលឈឺអាចជួយបន្ថយការរលាកសន្លាក់បាន។ អ្នកអាចស្អំវាដោយការរុំកន្សែងស្តើងពីលើយ៉ាងហោណាស់ ១០ ទៅ ១៥នាទី។
ញ៉ាំទឹកឲ្យបានច្រើន
ការដែលញ៉ាំទឹកកាន់តែច្រើននឹងជួយតម្រងនោមធ្វើការបញ្ចេញជាតិទឹកពីក្នុងខ្លួនដែលកាន់តែច្រើន ដើម្បីបន្ថយការហើមលើសន្លាក់ដែលឈឺបាន។ ទឹកគឺជាភេសជ្ជៈដ៏ល្អបំផុតសម្រាប់ញ៉ាំ។ ប៉ុន្តែអ្នកដែលមានជំងឺតម្រងនោម ឬខ្សោយបេះដូងគួរតែពិគ្រោះជាមួយគ្រូពេទ្យសិនមុននឹងបង្កើនការញ៉ាំទឹក។
លើកសន្លាក់ដែលមានបញ្ហាឲ្យខ្ពស់
ជំងឺរលាកសន្លាក់ហ្គោដអាចបង្កជាការហើម និងឈឺចាប់បាន ជាពិសេសប្រអប់ដៃ ប្រអប់ជើង កែងជើង និងជង្គង់។ មធ្យោបាយមួយក្នុងការបន្ថយការហើមគឺការលើកសន្លាក់ដែលមានបញ្ហានោះឲ្យខ្ពស់។ ដូច្នេះវានឹងទាញជាតិទឹកនិងឈាមចេញពីសន្លាក់ ចូលទៅក្នុងបេះដូងវិញ។
បង្កើនការញ៉ាំត្រី
ត្រីផ្ទុកទៅដោយសារធាតុប្រឆាំងការរលាកដែលជំរុញដល់សុខភាពកាន់តែល្អ។ អ្នកស្រាវជ្រាវនិយាយថា ត្រីខ្លះមានប្រយោជន៍ជាពិសេសក្នុងការបញ្ចុះអាស៊ីតអ៊ុយរិកពីក្នុងឈាមតែម្តងដូចជា ត្រីសាឌីន ឬសាលម៉ុងជាដើម។
ទឹកក្តៅឧណ្ហៗលាយជាមួយនឹងទឹកក្រូចឆ្មា ទឹកខ្មេះផ្លែប៉ោម និងរមៀត
ទឹកក្រូចឆ្មា ទឹកខ្មេះផ្លែប៉ោម និងរមៀតត្រូវបានគេណែនាំជាពិសេសសម្រាប់ជំងឺរលាកសន្លាក់ហ្គោដតែម្តង ព្រោះវាជាគ្រឿងផ្សំក្នុងការបង្កើតភេសជ្ជៈសម្រាប់ព្យាបាល។ ចូរលាយទឹកក្រូចឆ្មាកន្លះផ្លែចូលទៅក្នុងទឹកក្តៅឧណ្ហៗ។ បន្ទាប់មកចាក់លាយទឹកខ្មេះផ្លែប៉ោមមួយស្លាបព្រាកាហ្វេ និងរមៀតមួយស្លាបព្រាកាហ្វេទៀត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អ្នកអាចផ្លាស់ប្តូររសជាតិរបស់វាបាន។ ចូរញ៉ាំភេសជ្ជៈមួយនេះពីរទៅបីដងក្នុងមួយថ្ងៃ និងជារៀងរាល់ថ្ងៃ៕