តាមការសិក្សាមួយដែលធ្វើទៅលើឥទ្ធិពលរបស់ថ្នាំ Ketamine ដែលមានការគ្រប់គ្រងដោយ Placebo ដំបូងមួយ ហើយប្រើទៅលើអ្នកជំងឺថប់អារម្មណ៍នៅពេលមានមនុស្សច្រើន ឃើញថា បានផ្តល់អំណះអំណាងច្រើនថា ថ្នាំប្រភេទសណ្តំមួយនេះអាចមានប្រយោជន៍លើករណីធ្ងន់ធ្ងរនៃជំងឺនេះបាន។
អ្នកដឹកនាំការសិក្សា Jerome H. Taylor មកពី University of Pennsylvania and Michael H. Bloch of Yale University បាននិយាយថា អ្នកជំងឺជាច្រើនដែលមានបញ្ហាថប់អារម្មណ៍នៅតែបន្តមានរោគសញ្ញាមិនអាចធ្វើអ្វីកើតថ្វីបើការព្យាបាលដោយការនិយាយ (Cognitive Behavioral Therapy) ដែលជាជម្រើសដំបូង និងការប្រើថ្នាំ Selective Serotonin Reuptake inhibitors ដែលជាជម្រើសដំបូងដែរនោះ ប្រើរួចរាល់ហើយក៏ដោយ។
ដូច្នេះហើយ ក្រុមស្រាវជ្រាវបានគិតថា វាគឺជារឿងសំខាន់ដែលត្រូវការស្វែងរកការព្យាបាលថ្មីជាច្រើនទៀតដើម្បីព្យាបាលការថប់អារម្មណ៍នេះ។ យើងបានជ្រើសរើសការស្រាវជ្រាវលើថ្នាំ Ketamine ដោយសារតែការសិក្សាជាច្រើនរកឃើញថា វាមានប្រយោជន៍ចំពោះរោគសញ្ញាថប់អារម្មណ៍លើការព្យាបាលជំងឺបាក់ទឹកចិត្ត។
នៅពេលយើងធ្វើការសិក្សាថ្មីទៅលើឥទ្ធិពលនៃការចាក់ថ្នាំ Ketamine តាមសរសៃលើមនុស្សពេញវ័យដែលមានជំងឺថប់អារម្មណ៍ដោយសារខ្លាចពេលមានមនុស្សច្រើន ចំនួន ១៨នាក់រួចមក វាបានបន្ថយរោគសញ្ញាជំងឺនេះបានយ៉ាងល្អ។
ការស្រាវជ្រាវមួយនេះត្រូវបានគេចុះផ្សាយក្នុងសារព័ត៌មាន Neuropsychopharmacology៕