យោងទៅតាមសមាគមន៍គ្រូពេទ្យវះកាត់កែសម្ផស្សអាមេរិកបានឲ្យដឹងថា ការលូតលាស់យ៉ាងច្រើននៃបុរសជនជាតិអាមេរិកដែលកំពុងតែជ្រើសរើសការវះកាត់កែសម្ផស្ស គឺដើម្បីបង្កើនភាពស្រស់ស្អាត និងទំនុកចិត្តរបស់ពួកគេ។ ជាមយយគ្នានេះដែរ មានបុរសប្រមាណច្រើនជាង ១.៣លាននាក់ឯណោះដែលជ្រើសរើសធ្វើការវះកាត់កែសម្ផស្ស។
សម្រាប់បុរសភាគច្រើន ពួកគេគ្រាន់តែជ្រើសរើសការវះកាត់កន្លែងមួយនៃរាងកាយរបស់ពួកគេដែលគិតថា វានឹងធ្វើឲ្យពួយគេមានពេញចិត្តខ្លួនឯង និងផ្តល់ឥទ្ធិពលវិជ្ជមានដល់រាងកាយពួកគេផងដែរ។ កាលពីរយៈពេល ៥ឆ្នាំមុន ការវះកាត់ដោយបូមខ្លាញ់មានការកើនឡើង ២៣ភាគរយ និង ទាញស្បែកពោះកើន ១២ភាគរយ និង បន្ថយទំហំដោះបុរសកើនបាន ៣០ភាគរយ។
បុរសវ័យក្មេងងាយនឹងផ្តោតសំខាន់ទៅលើការជម្រុញដល់ភាពស្រស់ស្អាតនៃរាងកាយ ខណៈពេលដែលបុរសវ័យចំណាស់ព្យាយាមកែមុខមាត់ដើម្បីឲ្យមើលទៅនៅក្មេងជាងមុន។ ក្នុងឆ្នាំ ២០១៧ បុរសជាង ១០០០០០នាក់ បានធ្វើការចាក់ថ្នាំជួយឲ្យស្បែកស្អាត (Filler Injections) ប៉ុន្តែចាប់ពីឆ្នាំ ២០០០មក វាមានការកើនឡើងរហូតដល់ ៩៩ភាគរយលើការចាក់ថ្នាំបំបាត់ភាពជ្រួញ (Botox)៕