គេនិយាយថា ស្ត្រីជាច្រើន មិនពេញចិត្តនឹងទំហំ ឬរូបរាង សុដន់បស់ខ្លួននោះទេ ហើយពួកគេទាំងនោះ បានខិតខំស្វែងរកវិធីជាច្រើន ដើម្បីកែសម្រួល។ ការប្រើប្រាស់ថ្នាំ ការចាក់បញ្ចូលសារធាតុស៊ីលីកូន និងការវះកាត់ ពិតជាអាចដោះស្រាយបានមែនទេ ប៉ុន្តែ គ្រោះថ្នាក់ ការប្រឈម និងផលវិបាកនានា ពិតជាមានច្រើនណាស់ ដូច្នេះ យើងខ្ញុំមិនលើកទឹកចិត្ត ឲ្យស្ត្រីទាំងអស់ ធ្វើបែបនេះនោះទេ។
បើអឺចឹង តើវាមានវិធីសាស្ត្រណា ដែលអាចដោះស្រាយ និងជួសជុលបានខ្លះទៅ?
គ្រូពេទ្យជំនាញជាច្រើន បានលើកឡើងនូវ ការទទួលចំណីអាហារមួយចំនួន ដើម្បីជួយឲ្យសុដន់របស់អ្នក មានសុខភាពល្អ និងស្រស់ស្អាតបានផងដែរ។
អ្វីដែលស្ត្រីគួរទទួលទាន មានដូចជា ៖
១. ផ្លែផ្លាំ
២. វ៉ាល់ណាត់
៣. ប្រូខូលី
៤. ត្រី
៥. ប្រេងអូលីវ
៦. ផ្លែប៉ោមខៀវ។
យ៉ាងណាមិញ ក្រៅពីជួយលើកសម្រស់សុដន់របស់អ្នក វានៅអាចជួយការពារអ្នក ពីជំងឺមហារីក ឬជំងឺសុដន់នានាបានថែមទៀតផង៕