មនុស្សគ្រប់គ្នាតែងតែចង់ព្យាបាលអាការៈហើមភ្នែករបស់ពួកគេឲ្យបានជាសះស្បើយ។ ពេលខ្លះការហើមភ្នែកអាចដោយសារតែប្រតិកម្មអាឡែហ្ស៊ី ប៉ុន្តែបើសិនជាវាមិនធ្ងន់ធ្ងរទេវាគួរតែបាត់ទៅវិញដោយខ្លួនឯង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ករណីហើមភ្នែកនេះមានហេតុផលរបស់វាច្រើនណាស់ដូចជា ពេលយំ មានជំងឺផ្តាសាយ និងស្ទះក្នុងប្រហោងឆ្អឹងមុខ ឬគេងមិនបានគ្រប់ ស្រ្តេស ឬប្រើគ្រឿងផាត់មុខច្រើនពេក។
វាពិតជារឿងមួយល្អណាស់ដែលមានវិធីសាស្រ្តព្យាបាលអាការៈហើមភ្នែកនេះច្រើនដូច្នេះមិនបាច់បារម្ភអ្វីទៀតទេ។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីរបស់ ៤ប្រភេទដែលអាចជួយបំបាត់បញ្ហាហើមភ្នែកបានយ៉ាងអស្ចារ្យ។
ត្រសក់
ចំណិតត្រសក់អាចជួយកាត់បន្ថយការរលាកដោយសារតែសារធាតុ Astringent របស់វាតែម្តង ដូច្នេះអ្នកគ្រាន់តែយកចំណិតត្រសក់ស្អំលើភ្នែកញឹកញាប់បន្តិចនោះវានឹងមានប្រសិទ្ធភាពហើយ។
ទឹកដំឡូងបារាំង
ទឹកដំឡូងបារាំងអាចប្រើសម្រាប់ស្អំនៅលើភ្នែកបាន ប៉ុន្តែចូរស្អំវាយ៉ាងហោចណាស់ ១០នាទីដែរទើបមានប្រសិទ្ធភាព។ សូមបញ្ជាក់ថា ទឹករបស់វានេះមានសារធាតុប្រឆាំងនឹងអាការៈរលាក ហើយវាក៏ត្រូវបានគេយកមកប្រើប្រាស់ដើម្បីព្យាបាលបញ្ហាក្រពះ និងឈឺក្បាលផងដែរ។
ថង់តែ
អ្នកប្រហែលជាធ្លាប់ដឹងហើយថា ថង់តែអាចប្រើដើម្បីឃាត់ឈាមបាន។ វាក៏ត្រូវបានគេស្គាល់ថា អាចប្រើដើម្បីស្អំនៅប្រហោងធ្មេញដែលត្រូវបានគេដកចេញផងដែរ។ នេះដោយសារតែសារធាតុ Tannins របស់វានេះឯង ដែលដើរតួនាទីប្រឆាំងនឹងការរលាក។ ប៉ុន្តែឥឡូវអ្នកគ្រាន់តែ យកថង់តែពីរកញ្ចប់ដែលក្តៅឧណ្ហៗ មកស្អំនៅលើភ្នែករបស់អ្នក ៥ ទៅ១០នាទីនោះវានឹងមានប្រសិទ្ធភាពរបស់វាហើយ។
ស្លាបព្រាក្លាសេ
ធាតុដែកដែលត្រជាក់អាចជួយបំបាត់ និងសម្រួលដល់ភ្នែកដែលកំពុងតែរលាកបាន។ ដូច្នេះចូរយកស្លាបព្រាចំនួនបួនដាក់នៅក្នុងទូរទឹកកកដែលកក។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ចូរយកពីរចេញ ដើម្បីដាក់ស្អំនៅលើភ្នែគ។ នៅពេលស្លាបព្រានោះរៀងក្តៅវិញ ចូរយកមួយគូរទៀតស្អំជំនួស៕